ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិ ត្រូវបានចារបញ្ចូលក្នុងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងរយៈពេល ៦ ឆ្នាំជាប់ៗគ្នា
2022-11-04 15:23:09cri
Share with:

កាលពីថ្ងៃទី ២ ខែវិច្ឆិកា គណៈកម្មាធិការទី ១ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧  បានអនុម័តសេចក្តីសម្រេចចិត្តដែលរួមគ្នាលើកឡើង ដោយប្រទេសចិននិងរុស្ស៊ីស្តីពី "ការមិនដាក់ពង្រាយអាវុធមុនគេបង្អស់នៅលើលំហអវកាស " និង "វិធានការជាក់ស្តែងថែមទៀតដើម្បីបង្ការការប្រកួតប្រជែងអាវុធនៅលើលំហអវកាស" ។  សេចក្តីសម្រេចចិត្តទាំងពីរនេះសុទ្ធតែបានផ្តោតលើការបង្ការការប្រតួតប្រជែងអាវុធនៅលំហអវកាស និងការរួមគ្នាខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលថ្ងៃទី ៣ ខែវិច្ឆិកាថា នេះជាឆ្នាំទី ៦ ជាប់ៗគ្នា ដែលទស្សនៈស្តីពីសហគមន៍រួមវាសនារបស់មនុស្សជាតិត្រូវបានចារបញ្ចូលក្នុងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនឹងវិស័យសន្តិសុខអវកាសនៃមហាសន្និបាតអង្គការសហប្រជាជាតិ ។

លោក Zhao Lijian បានបន្តថា ការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ គឺពាក់ព័ន្ធដល់អនាគតរបស់ប្រជាជនលើពិភពលោក ។ ជានិច្ចកាល ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវកម្មវត្ថុនិងគោលនយោបាយការទូតក្នុងការគាំពារសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួម ព្រមនិងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស