ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនណែនាំពីវត្តមានរបស់លោកនាយករដ្ឋមន្ត្រីចិន Li Keqiang ក្នុងកិច្ចប្រជុំមួយចំនួនរបស់មេដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា និងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា
2022-11-04 19:49:51cri
Share with:

ក្នុងសន្និសីទកាសែតជាប្រចាំរបស់ក្រសួងការបរទេសចិននាថ្ងៃទី ៤ ខែវិច្ឆិកា អ្នកសារព័ត៌មានបានសួរថា តើភាគីចិនមានទស្សនៈ និងក្តីរំពឹងទុកយ៉ាងណាចំពោះកិច្ចប្រជុំមួយចំនួនរបស់មេដឹកនាំស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាក្នុងការជំរុញសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់?

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិនមានការរំពឹងទុកប៉ុន្មានចំណុចចំពោះកិច្ចប្រជុំនេះ ពោលគឺទីមួយ ផ្តោតលើការអភិវឌ្ឍរួមនៃតំបន់។ ទី២ គឺជំរុញដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ីបូព៌ា។ ទី៣ គឺគាំពារសន្តិភាព និងភាពស្ងប់សុខក្នុងតំបន់។

     ពេលឆ្លើយសំណួរអំពីទស្សនៈរបស់ប្រទេសចិនចំពោះទំនាក់ទំនងចិន-កម្ពុជានាពេលបច្ចុប្បន្ន លោក Zhao Lijian បានថ្លែងថា ប្រទេសចិន និងកម្ពុជាគឺជាប្រទេសជិតខាងដ៏មេត្រីភាព និងជាមិត្តដែកថែប ។ ប្រទេសចិនរំពឹងទុកថា ឆ្លៀតយកដំណើរទស្សនកិច្ចលើកនេះជាឱកាសសម្រាប់ពង្រឹងការផ្លាស់ប្តូរបទពិសោធលើវិស័យអភិបាលកិច្ចរដ្ឋជាមួយភាគីកម្ពុជា ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ផលិតកម្ម សេដ្ឋកិច្ចបៃតង និងការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិជាដើម ហើយពួតដៃគ្នាដើរឱ្យបានល្អលើមាគ៌ាទំនើបកម្មតាមបែបផែនរៀងៗខ្លួន ដើម្បីរួមគ្នាធ្វើឱ្យសម្បូរបែបនូវផ្លូវឆ្ពោះទៅរកទំនើបកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ សំដៅផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ៕

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស