ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

វេទិកានៅប្រទេសចិននៃមេដឹកនាំឧស្សាហកម្មនិងពាណិជ្ជកម្ម APEC ឆ្នាំ ២០២២ បានប្រារព្ធឡើងដើម្បីពិភាក្សាអំពីប្រធានបទ "ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង"
2022-11-04 15:36:40cri
Share with:

វេទិកានៅប្រទេសចិននៃមេដឹកនាំឧស្សាហកម្មនិងពាណិជ្ជកម្ម APEC ឆ្នាំ ២០២២ បានប្រារព្ធធ្វើឡើងនៅទីក្រុងប៉េកាំងនៅថ្ងៃទី ៣ ខែវិច្ឆិកា។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំ លោក Li Fei ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ថា វេទិកានេះបានធ្វើឡើងក្រោមប្រធានបទ"ឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង"។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការAPEC បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍបៃតងនិងកាបូនទាបនៃបណ្តាប្រទេសផ្សេងៗ។ ចំណែកឯប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវនិងកិច្ចសហប្រតិបត្តិការលើប្រធានបទពាក់ព័ន្ធ ជំរុញការកសាងបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់បៃតងនៃអង្គការ APEC ជំរុញការលុបបំបាត់របាំងបៃតងក្នុងការធ្វើពាណិជ្ជកម្មនិងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងជំរុញពាណិជ្ជកម្មនិងការវិនិយោគក្នុងតំបន់ឱ្យវិវឌ្ឍរីកចម្រើនយ៉ាងស៊ីជម្រៅ។

លោកArthayudh Srisamoot ឯកអគ្គរាជទូតថៃប្រចាំនៅប្រទេសចិនបានថ្លែងថា ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំបំផុតមួយក្នុងអង្គការ APEC ប្រទេសចិនមានបទពិសោធជោគជ័យជាច្រើនដែលគួរឱ្យចែករំលែកជាមួយពិភពលោក។ ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រៅផ្លូវការនៃមេដឹកនាំ APEC ឆ្នាំ ២០២២ ប្រទេសថៃរីករាយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនលើវិស័យពាក់ព័ន្ធ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស