ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកស្រីSamia Suluhu Hassanប្រធានាធិបតីតង់ហ្សានី
2022-11-04 15:35:41cri
Share with:


 

កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោកស្រីSamia Suluhu Hassanប្រធានាធិបតីតង់ហ្សានី ដែលមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។ មេដឹកនាំប្រទេសទាំងពីរបានប្រកាសថា នឹងលើកឡើងពីទំនាក់ទំនងចិន-តង់ហ្សានីឱ្យក្លាយទៅជាទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។

 

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនតែងតែប្រើចក្ខុវិស័យចំពោះទំនាក់ទំនងចិន-តង់ហ្សានី ហើយជាមិត្តភក្តិដ៏គួរឱ្យទុកចិត្តរបស់តង់ហ្សានីជានិច្ចកាល។ ភាគីទាំងពីរគួរតែឈរលើទំនាក់ទំនងភាពជាដៃគូកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-តង់ហ្សានីធ្វើការសម្របសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពលើគ្រប់វិស័យក្នុងដំណាក់កាលបន្ទាប់។

 

ជាការឆ្លើយតប លោកស្រី Hassan បានថ្លែងថា ភាគីតង់ហ្សានីចាត់ទុកប្រទេសចិនជាមិត្តពិតប្រាកដនិងសំខាន់បំផុតរបស់ខ្លួន ហើយមានឆន្ទៈរួមជាមួយប្រទេសចិន ដើម្បីចាប់យកឱកាសនៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងតង់ហ្សានី-ចិនឡើងដល់កម្រិតថ្មី ក៏ដូចជាកសាងគំរូនៃទំនាក់ទំនងអាហ្វ្រិក-ចិននៃយុគសម័យថ្មី។

អ្នកបកប្រែ:马小青
ប្លុកពិសេស