ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅស«ប្រព័ន្ធផ្កាយរណបនាំផ្លូវBeidou របស់ប្រទេសចិនក្នុងយុគសម័យថ្មី»
2022-11-04 16:03:55cri
Share with:

ថ្ងៃទី ៤ ខែវិច្ឆិកា ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅស«ប្រព័ន្ធផ្កាយរណបនាំផ្លូវBeidou របស់ប្រទេសចិនក្នុងយុគសម័យថ្មី» ដោយណែនាំពីសមិទ្ធផលនៃការអភិវឌ្ឍនិងអនាគតនៃប្រព័ន្ធផ្កាយរណបនាំផ្លូវ Beidou របស់ប្រទេសចិនក្នុងយុគសម័យថ្មី និងការចែករំលែកគំនិតអភិវឌ្ឍន៍ និងបទពិសោធន៍ជាក់ស្តែងរបស់ Beidou របស់ប្រទេសចិន។

សៀវភៅសបានចង្អុលបង្ហាញថាប្រព័ន្ធផ្កាយរណបនាំផ្លូវ Beidou គឺជាប្រព័ន្ធផ្កាយរណបនាំផ្លូវរបស់ប្រទេសចិនដែលផលិតដោយម្ចាស់ការ និងដំណើរការដោយឯករាជ្យ ដែលផ្តោតលើតម្រូវការសន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ បន្ទាប់ពីការអភិវឌ្ឍរយៈពេលជាច្រើនឆ្នាំ ប្រព័ន្ធ Beidou បានក្លាយជាហេដ្ឋារចនាសម្ព័ន្ធបែបថ្មីដ៏សំខាន់ ដែលផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកក្នុងគ្រប់កាលៈទេសៈ គ្រប់ពេលវេលាលើវិស័យកំណត់ទីតាំងយ៉ាងត្រឹមត្រូវ នាំផ្លូវ និងប្រាប់ពេលវេលា ។

សៀវភៅសបានសង្កត់ធ្ងន់ថា ប្រទេសចិនមានឆន្ទៈចែករំលែកសមិទ្ធផលនៃការកសាងនិងអភិវឌ្ឍប្រព័ន្ធ Beidou ជាមួយប្រទេសដទៃទៀត រួមគ្នាជំរុញការអភិវឌ្ឍយ៉ាងផុលផុសនៃបុព្វហេតុផ្កាយរណបនាំផ្លូវជាសកល និងពួតដៃគ្នាដើម្បីឆ្ពោះទៅរកអនាគតកាន់តែធំទូលាយ សំដៅរួមចំណែកថ្មីក្នុងការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ និងកសាងពិភពលោកឱ្យកាន់តែល្អប្រសើរឡើង៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស