ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនក្លាយជាប្រទេសដែលមាន "ទីក្រុងដីសើមអន្តរជាតិ" ច្រើនបំផុតលើលោក
2022-11-04 15:25:16cri
Share with:

កាលពីថ្ងៃទី ៣  ខែវិច្ឆិកា  មហាសនិ្នបាតភាគីហត្ថលេខីនៃ      « អនុសញ្ញាស្តីពីតំបន់ដីសើម » លើកទី ១៤ បានបើកធ្វើសន្និសីទសារព័ត៌មានឆ្លងដែនតាមប្រព័ន្ធវីដេអូនៅទីក្រុង Wuhan និង ក្រុងហ្សឺណែវ ។ លោក Hu Yuanhui អនុប្រធាននាយកដ្ឋានកិច្ចការអន្តរជាតិនៃរដ្ឋបាលជាតិព្រៃឈើ និងវាលស្មៅរបស់ចិនបានឧទ្ទេសនាមថា ក្នុងអំឡុងពេលមហាសន្និបាត លេខាធិការដ្ឋាននៃ«អនុសញ្ញាស្តីពីតំបន់ដីសើម»នឹងប្រគល់វិញ្ញាបនបត្រដល់ "ទីក្រុងដីសើមអន្តរជាតិ" ថ្មីចំនួន ២៥   ហើយក្នុងចំណោមទីក្រុងដីសើមអន្តរជាតិចំនួន ៤៣ លើពិភពលោក ប្រទេសចិនមានចំនួន ១៣ ដោយឈរនៅលំដាប់ទី ១ លើពិភពលោក 

សូមបញ្ជាក់ថា « អនុសញ្ញាស្តីពីតំបន់ដីសើម »គឺជាកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលដែលបង្កើតឡើងក្នុងគោលបំណងអភិរក្សនិងប្រើប្រាស់ប្រព័ន្ធអេកូឡូស៊ីដីសើមដោយសមហេតុផល ដែលពេលបច្ចុប្បន្ន មានភាគីហត្ថលេខីចំនួន ១៧២ ។ "ទីក្រុងដីសើមអន្តរជាតិ" ដែលត្រូវបានទទួលស្គាល់ដោយអនុសញ្ញានេះនឹងជួយធ្វើឱ្យតំបន់កាន់តែច្រើនចាត់ប្រតិបត្តិការយ៉ាងសកម្មដើម្បីការពារអេកូឡូស៊ីនិងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕



អ្នកបកប្រែ:李庆莉
ប្លុកពិសេស