ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ប្រទេសចិននឹងផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ចិន ដើម្បីជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ
2022-11-04 21:47:05cri
Share with:

នាយប់ថ្ងៃទី ៤ ខែ វិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីបើកសម្ពោធពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ដែលបើកធ្វើនៅក្រុងសៀងហៃតាមប្រព័ន្ធវីដេអូ ព្រមទាំងថ្លែងសុន្ទរកថាក្រោមចំណងជើងថា «រួមគ្នាត្រួសត្រាយអនាគតដ៏ល្អបវរប្រកបដោយការបើកទូលាយនិងភាពរុងរឿង »។

លោក Xi Jinping បានថ្លែងថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០បានគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលនយោបាយជាមូលដ្ឋាននៃការបើកទូលាយចំពោះបរទេស ប្រកាន់ខ្ជាប់នូវការអនុវត្តយុទ្ធសាស្រ្តបើកទូលាយដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ  ប្រកាន់ខ្ជាប់នូវទិសដៅត្រឹមត្រូវនៃការធ្វើសកលភាវូយនីយកម្មផ្នែកសេដ្ឋកិច្ចសកល បង្កើនការតភ្ជាប់គ្នាទាំងទីផ្សារជាតិនិងអន្តរជាតិ ដើម្បីផ្តល់កាលានុវត្តភាពថ្មីដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ចិន ក្នុងន័យជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ។

លោក Xi Jinping បានថ្លែងទៀតថា ការបើកទូលាយគឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍអរិយធម៌របស់មនុស្សជាតិ និងជាផ្លូវដ៏ចាំបាច់ដើម្បីសម្រេចបាននូវភាពរុងរឿងនិងការអភិវឌ្ឍពិភពលោក ។ ពេលបច្ចុប្បន្ន បម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលមិនធ្លាប់មានក្នុងមួយសតវត្សរ៍មានភាពកាន់តែស្មុគស្មាញ ការស្តារសេដ្ឋកិច្ចសកលឡើងវិញមានកម្លាំងចលករមិនគ្រប់គ្រាន់ឡើយ ។ យើងគួរតែដោះស្រាយបញ្ហាលំបាកនៃការអភិវឌ្ឍតាមរយៈការបើកទូលាយ ប្រមូលផ្តុំកម្លាំងកិច្ចសហប្រតិបត្តិការតាមរយៈការបើកទូលាយ  ប្រមូលផ្តុំកម្លាំងច្នៃប្រឌិតថ្មីតាមរយៈការបើកទូលាយ ចែករំលែកផលប្រយោជន៍តាមរយៈការបើកទូលាយ ជំរុញការធ្វើសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ចសកលឱ្យវិវឌ្ឍរីកចម្រើនទៅមុខជាបន្តបន្ទាប់ ក៏ដូចជាបំពេញបន្ថែមនូវកម្លាំងចលករដល់ការអភិវឌ្ឍរបស់ប្រទេសនានា ក្នុងន័យចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍជាមួយប្រជាជននៃប្រទេសនានាដោយយុត្តិធម៌ ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស