ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា ប្រទេសចិនជាមិត្តដ៏ស្មោះត្រង់ និងជាដៃគូដែលអាចទុកចិត្តបាននៃប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច
2022-11-04 16:07:31cri
Share with:

នៅពេលឆ្លើយសំណួរអំពីទំនាក់ទំនងចិន-អាហ្រ្វិកក្នុងសន្និសិទកាសែតជាប្រចាំកាលពីថ្ងៃទី ៣ ខែវិច្ឆិកា លោក Zhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកគឺជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិននិងប្រទេសកំពុងអភិវឌ្ឍន៍។ ក្នុងរយៈពេលយូរមកហើយ ប្រទេសចិនបានបង្ហាញឱ្យឃើញតាមរយៈសកម្មភាពជាក់ស្តែងរបស់ខ្លួនថា ប្រទេសចិនជាមិត្តដ៏ស្មោះត្រង់ និងជាដៃគូដែលអាចទុកចិត្តបាននៃប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ប្រទេសចិនតែងតែរួមសុខរួមទុក្ខ រួមវាសនា និងអភិវឌ្ឍរួមជាមួយប្រទេសកំពុងអភិវឌ្ឍន៍ ។

យោងតាមដំណឹងឱ្យដឹងថា នាពេលថ្មីៗនេះ លទ្ធផលស្ទង់មតិមួយរបស់អង្គការស្ទង់មតិ You Gov របស់អង់គ្លេសបានបង្ហាញថា ប្រជាជននៃបណ្តាប្រទេសអាហ្វ្រិកមានអារម្មណ៍កាន់តែល្អចំពោះប្រទេសចិនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នកចូលរួមការផ្តល់មតិរបស់ប្រទេសនីហ្សេរីយ៉ា កេនយ៉ា អាហ្វ្រិកខាងត្បូង និងអេហ្ស៊ីប យល់ឃើញថា ប្រទេសចិនមានឥទ្ធិពលជាវិជ្ជមានក្នុងកិច្ចការអន្តរជាតិ មានចំនួន៨៣%, ៨២%, ៦១% និង ៥៧% ដែលមានការកើនឡើងជាង ១០ ភាគរយបើធៀបនឹងឆ្នាំមុន៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស