ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី ៥នឹងប្រារព្ធឡើងនៅក្រុងសៀងហៃប្រទេសចិន។ក្នុងនាមជាពិព័រណ៍ថ្នាក់ជាតិទីមួយលើពិភពលោកដែលផ្តោតសំខាន់លើការនាំចូល តាំងពីត្រូវបានរៀបចំធ្វើឡើងជាលើកដំបូងនៅឆ្នាំ ២០១៨មក ពិព័រណ៍នាំចូលចិនអន្តរជាតិ(ហៅកាត់ CIIE) បានក្លាយទៅជាវេទិកាសំខាន់៤ ដូចជា ការបញ្ជាទិញអន្តរជាតិ ការជំរុញបណ្តាក់ទុនវិនិយោគ ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ និងកិច្ចសហប្រតិបត្តិការបើកទូលាយ ។
យប់ថ្ងៃទី៤ខែវិច្ឆិកាលោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ ដែលធ្វើនៅទីក្រុងសៀងហៃតាមប្រព័ន្ធអនឡាញនិងបានអញ្ជើញថ្លែងសុន្ទរកថាក្រោមចំណងជើងថា«រួមគ្នាបង្កើតអនាគតល្អបវរដែលបើកទូលាយនិងមានភាពរុងរឿង»។
លោក Xi Jinping បានគូសបញ្ជាក់ថា ការបើកទូលាយជាកម្លាំងចលកសំខាន់នៃការរីកចម្រើនរបស់អរិយធម៌មនុស្សជាតិ និងជាមាគ៌ាដ៏ចាំបាច់នៃវឌ្ឍនភាពនិងភាពរុងរឿងនៃសកលលោក។ បច្ចុប្បន្ននេះ ស្ថានការណ៍ប្រែប្រួលជាសកលដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំកន្លងមកកាន់តែខ្លាំងឡើងៗ សេដ្ឋកិច្ចពិភពលោកកង្វះកម្លាំងចលកឲ្យស្តាឡើងវិញ។ យើងត្រូវបើកទូលាយដើម្បីជំរុញសកលភាវូបនីយកម្មនៃសេដ្ឋកិច្ចពិភពលោកវិវឌ្ឍទៅមុខឥតឈប់ឈរ ដើម្បីឱ្យអភិវឌ្ឍភាពផ្តល់ផលប្រយោជន៍កាន់តែច្រើនដោយភាពយុត្តិធម៌ដល់ប្រជាជនគ្រប់ប្រទេស។
លោក Xi Jinping បានលើកឡើងថា សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានគូសបញ្ជាក់ថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍ជាតិការបើកទូលាយ អនុវត្តយ៉ាងម៉ឹងម៉ាត់នូវយុទ្ធសាស្ត្របើកទូលាយដែលផ្តល់ផលប្រយោជន៍គ្នានិងឈ្នះ- ឈ្នះគ្នា ប្រកាន់ទិសដៅត្រឹមត្រូវនៃសេដ្ឋកិច្ចសកលភាវូបនីយកម្ម បង្កើនប្រសិទ្ធភាពក្នុងការជំរុញគ្នា ទៅវិញទៅមកនៃទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិនិងប្រភពធនធានក្នុងស្រុកនិងក្រៅស្រុក ដើម្បីឱ្យអភិវឌ្ឍភាពរបស់ប្រទេសចិនក្លាយជាកាលានុវត្តភាពថ្មីនៃពិភពលោក ដែលអាចជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយ។
លោកបានប្រកាសថា៖
ប្រទេសចិននឹងជំរុញឱ្យគ្រប់ប្រទេសនិងគ្រប់ភាគីរួមគ្នាចែករំលែកកានាលុវត្តភាពនៃទីផ្សារធំរបស់ប្រទេសចិន។
ប្រទេសចិននឹងជំរុញឱ្យគ្រប់ប្រទេសនិងគ្រប់ភាគីរួមគ្នាចែករំលែកកានាលុវត្តភាពនៃការបើកទូលាយខាងប្រព័ន្ធ។
ប្រទេសចិននឹងជំរុញឱ្យគ្រប់ប្រទេសនិងគ្រប់ភាគីរួមគ្នាចែករំលែកកានាលុវត្តភាពនៃការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏កាន់តែស៊ីជម្រៅ ចិននឹងជំរុញសេរីភាពនិងភាពងាយស្រួលនៃការធ្វើពាណិជ្ជកម្មនិងវិនិយោគ ពង្រីកធំនូវបណ្តាញនៃតំបន់ពាណិជ្ជកម្មសេរីស្តង់ដារខ្ពស់ដែលបើកចំពោះសកលលោក គាំទ្រនិងជួយប្រទេសកំពុងអភិវឌ្ឍន៍ដោយម៉ឺងម៉ាត់ដើម្បីពន្លឿនការវិវឌ្ឍរីកចម្រើន ដើម្បីជំរុញការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។
លោក Xi Jinping បានគូសបញ្ជាក់នៅទីចុងក្រោយថា ផ្លូវនៅក្រោមជើងពន្លឺនៅខាងមុខ។ ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ប្រទេស អនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ រួមគ្នាពុះពារភាពលំបាកនិងបញ្ហាដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ ដើម្បីឱ្យការបើកទូលាយនាំមកអនាគតដ៏ភ្លឺស្វាងនិងថ្មីដល់ពិភពលោក !
នៅក្នុងសុន្ទរកថាគន្លឹះនៃ CIIE កន្លងមក លោក Xi Jinping បានគូសបញ្ជាក់នូវពង្រឹងនិងពង្រីកការបើកទូលាយ ផ្តួចផ្តើមគំនិតលើកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ និងអំពាវនាវឱ្យមានវឌ្ឍនភាពរួមគ្នា ។ នៅក្នុងសុន្ទរកថាគន្លឹះរបស់ CIIE ទាំងប្រាំលើក ពាក្យ "បើកទូលាយ" បានលេចឡើងច្រើនជាង ១០០ ដង ។
លោក Xi Jinping បានថ្លែងថា ៖ការប្តេជ្ញាចិត្តរបស់ចិនដែលពង្រឹងនិងពង្រីកនូវការបើកទូលាយយ៉ាងមុតមាំមិនកែប្រែទេ ការប្តេជ្ញាចិត្តចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយពិភពលោកនឹងមិនកែប្រែទេ ការប្តេជ្ញាចិត្តដែលជំរុញឲ្យសកលភាវូបនីយកម្មសេដ្ឋកិច្ចឆ្ពោះទៅរកទិសដៅកាន់តែបើកទូលាយ បរិយាប័ន្ន ការទទួលផលប្រយោជន៍ជាទូទៅ តុល្យភាពនិងឈ្នះ-ឈ្នះនឹងមិនកែប្រែទេ។ "
នេះគឺជាពាក្យសន្យាដ៏ម៉ឺងម៉ាត់របស់លោក Xi Jinping នៅក្នុង CIIE លើកដំបូងនៅខែវិច្ឆិកា ឆ្នាំ ២០១៨ ។ លោកបានមានប្រសាសន៍ថា ប្រទេសចិនបើកទីផ្សាររបស់ខ្លួនដោយស្មោះស្ម័គ្រទៅកាន់ប្រទេសនានា ហើយ CIIE មិនត្រឹមតែត្រូវប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ថែមទាំងត្រូវប្រារព្ធឡើងក្នុងកម្រិតខ្ពស់ដោយទទួលបានសមិទ្ធិផលល្អនិង កាន់តែល្អប្រសើរ ។
"គ្មាននរណាម្នាក់អាចបញ្ឈប់និន្នាការនៃទន្លេដ៏អស្ចារ្យដែលឆ្ពោះទៅមុខនោះទេ"។
នៅឆ្នាំ ២០១៩ ក្នុងអំឡុងពេល CIIE លើកទី ២ ដែលប្រឈមមុខនឹងការមានសំឡេងមួយចំនួននៃ "ការបំបាត់ពិភពលោកភាវូបនីយកម្ម" លោក Xi Jinping បានលើកឡើងថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចពិភពលោកតែម្នាក់ឯងបានទេ ។ លោកបានប្រើទន្លេធំៗលើលោកមកធ្វើជាការប្រៀបធៀប ដើម្បីពន្យល់ថា សកលភាវូបនីយកម្មសេដ្ឋកិច្ចគឺជានិន្នាការប្រវត្តិសាស្ត្រ ។ លោកបានបន្តថ្លែងទៀតថា ទន្លេ Yangtze ទន្លេ Nile ទន្លេ Amazon និងទន្លេ Danube កំពុងហូរទៅមុខទាំងថ្ងៃទាំងយប់ បើទោះបីជានឹងមានរលកថយក្រោយខ្លះ បើទោះបីជាមានទឹកហូរខ្លាំងនិងថ្មប៉ប្រះទឹកក៏ដោយ ក៏គ្មាននរណាអាចបញ្ឈប់និន្នាការនៃទន្លេធំៗហូរទៅមុខបានដែរ ។
“យើងត្រូវតែមានទំនុកចិត្តទៅវិញទៅមកមិនមែនសង្ស័យទេ ត្រូវតែពួតដៃគ្នា មិនមែនកណ្តាប់ដៃទេ។”។
ឆ្នាំ២០២០ ជំងឺកូវីដ១៩បានរីករាលដាលនៅទូទាំងពិភពលោក ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣បានរៀបចំធ្វើតាមពេលកំណត់។ទីផ្សារតម្រូវការក្នុងស្រុកដោយមានទ្រង់ទ្រាយធំដែលមានប្រជាជនជាង១,៤ពាន់លាននាក់ ក្រុមមនុស្សដែលមានប្រាក់ចំណូលជាកម្រិតមធ្យមលើសពី៤០០លាននាក់ ទំហំផលិតផលនិងសេវាកម្មនាំចូលប្រចាំឆ្នាំជា២,៥ទ្រីលានដុល្លារអាមេរិក អ្វីទាំងនេះគឺភាពទាក់ទាញនិងការជឿជាក់ខ្លួនរបស់ប្រទេសចិន។
ការរៀបចំធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៣ក្រោមបរិបទដ៏ពិបាក ពេលថ្លែងសុន្ទរកថាគន្លឹះនៅក្នុងពិធីបើកធ្វើពិព័រណ៍នាំចូលចិនអន្តរជាតិ លោកXi Jinpingបានគូសបញ្ជាក់ថា យើងត្រូវតែប្រកាន់ខ្ជាប់គំនិតកិច្ចសហប្រតិបត្តិការនិងឈ្នះ-ឈ្នះ មានទំនុកចិត្តទៅវិញទៅមក មិនមែនសង្ស័យទេ ត្រូវតែពួតដៃគ្នា មិនមែនកណ្តាប់ដៃទេ ត្រូវតែពិគ្រោះពិភាក្សាគ្នាមិនមែនជេរប្រមាថគ្នាទេ ហើយតម្កល់ផលប្រយោជន៍រួមនៃប្រទេសនានាជាអាទិភាព ដើម្បីជំរុញសេដ្ឋកិច្ចសកលភាវូបនីយកម្មឆ្ពោះទៅរកទិសដៅប្រកបដោយបើកទូលាយ បរិយាប័ន្ន អនុគ្រោះ តុល្យភាពនិងឈ្នះ-ឈ្នះគ្នា។
វាពិបាកសម្រាប់អ្នកដែលឈរតែម្នាក់ឯងដើម្បីក្រោកឡើង ហើយអ្នកដែលធ្វើវាងាយស្រួលនឹងធ្វើរួមជាមួយគ្នា។
ឆ្នាំ២០២១ ដោយសារមិនខ្លាចសាកល្បងជាច្រើនដែលនាំមកដោយជំងឺកូវីដ១៩ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៤បានបើកធ្វើតាមពេលកំណត់ម្តងទៀត ភ្ញៀវនិងពាណិជ្ជករអន្តរជាតិក៏នាំទំនិញថ្មីមកកាន់ពិព័រណ៍ចិនអន្តរជាតិដែលជាវេទិកាថ្មីទូទាំងពិភពលោក។
ជំងឺកូវីដ១៩នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ផ្លូវអនាគតនៃការស្តារសេដ្ឋកិច្ចសកលមានភាពរុងរឿងឡើងវិញនៅតែពោរពេញដោយឧបសគ្គ ប្រជាជននៃប្រទេសនានាត្រូវតែរួមទុក្ខរួមសុខចាប់ដៃរួមគ្នាពុះពារឧបសគ្គ។ឆ្នាំនេះ ពេលថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកនៃពិព័រណ៍នាំចូលចិនអន្តរជាតិ លោកXiJinpingបានយកគំនិតបុរាណចិន ““孤举者难起,众行者易趋”ដែលមានន័យថា វាពិបាកសម្រាប់អ្នកដែលឈរតែម្នាក់ឯងដើម្បីក្រោកឡើង ហើយអ្នកដែលធ្វើវាងាយស្រួលនឹងធ្វើរួមជាមួយគ្នា ដើម្បីបៀបធៀបកម្លាំងសមាគ្គីគ្នា។លោកបានធ្វើកិច្ចសន្យាយ៉ាងមុតមាំទៅលើពិភពលោក ដែលថាចិនរីករាយរួមជាមួយប្រទេសនានា រួមគ្នាបង្កើតសេដ្ឋកិច្ចសកលដោយបើកទូលាយ ដើម្បីធ្វើឱ្យខ្យល់រដូវផ្ការីកដោយបើកទូលាយផ្តល់ភាពកក់ក្តៅដល់ពិភពលោក!
នេះគឺដោយសារខ្យល់រដូវផ្ការីកដោយបើកទូលាយពេញពិភពលោក នៅក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិទាំង៤លើកកន្លងមក ផលិតផលថ្មី បច្ចេកទេសថ្មីឬសេវាកម្មថ្មីសរុបជាង១៥០០បានបង្ហាញជាលើកដំបូងនៅក្នុងពិភពលោកឬនៅក្នុងមហាដីគោកចិន ជាមួយនឹងទំហំប្រាក់ចុះកង់ត្រាកើនឡើងដល់២៧២៣រយលានដុល្លារអាមេរិក ដែលក្លាយជាម៉ាស៊ីនជំរុញសម្រាប់កំណើនពាណិជ្ជកម្មអន្តរជាតិនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសកល៕