ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា កិច្ចប្រជុំកំពូលវិនិយោគរបស់មគ្គុទេ្ទសក៍ហិរញ្ញវត្ថុអន្តរជាតិបានរួមចំណែកជាវិជ្ជមានដល់ការជួយដោះស្រាយបញ្ហាលំបាកផ្នែកសេដ្ឋកិច្ចសកល និងរក្សាស្ថិរភាពហិរញ្ញវត្ថុ
2022-11-04 16:12:15cri
Share with:

ថ្លែងក្នុងសន្និសីទកាសែតជាប្រចាំកាលពីថ្ងៃទី ៣ ខែវិច្ឆិកា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានសម្តែងការអបអរសាទរដល់ការបើកធ្វើកិច្ចប្រជុំកំពូលវិនិយោគរបស់មគ្គុទេសក៍ហិរញ្ញវត្ថុអន្តរជាតិនៅតំបន់ហុងកុងដោយជោគជ័យ ។ លោកបានបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកនេះបានរួមចំណែកជាវិជ្ជមានដល់ការជួយដោះស្រាយបញ្ហាលំបាកផ្នែកសេដ្ឋកិច្ចសកល  និងរក្សាស្ថិរភាពហិរញ្ញវត្ថុ  ។  កិច្ចប្រជុំនេះមិនត្រឹមតែជាព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងតំបន់ហុងកុងប៉ុណ្ណោះទេ ថែមទាំងជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ផងដែរ។

តាមការផ្សាយដំណឹងឱ្យដឹងថា កិច្ចប្រជុំកំពូលវិនិយោគរបស់មគ្គុទ្ទេសក៍ហិរញ្ញវត្ថុអន្តរជាតិដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រងហិរញ្ញវត្ថុហុងកុងបានបើកធ្វើនៅតំបន់ហុងកុងកាលពីថ្ងៃទី ២ ខែវិច្ឆិកា ក្នុងគោលបំណងសិក្សាស្វែងយល់ពីបញ្ហាថា តើត្រូវធ្វើយ៉ាងដូចម្តេចដើម្បីឆ្លើយតបនិងពុះពារភាពមិនប្រាកដប្រជាគ្រប់ប្រភេទដ៏ស្មុគស្មាញ ព្រមទាំងស្វែងរកការវាយទម្លុះថ្មី ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស