ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Luhut Panjaitan មេដឹកនាំនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងជារដ្ឋមន្ត្រីសម្របសម្រួលប្រទេសឥណ្ឌូណេស៊ី
2022-11-04 15:33:20cri
Share with:

នៅថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ ២០២២ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Luhut Panjaitan មេដឹកនាំនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន និងជារដ្ឋមន្ត្រីសម្របសម្រួលប្រទេសឥណ្ឌូណេស៊ី។

ក្នុងកិច្ចជំនួប លោក Luhut Panjaitan បានសម្តែងការអបអរសាទរម្តងទៀតចំពោះការបញ្ចប់ដោយជោគជ័យនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយបានរំពឹងទុកថា អាចធ្វើកិច្ចសម្របសម្រួលយ៉ាងស្អិតល្មួតជាមួយប្រទេសចិន ដើម្បីរៀបចំឱ្យបានល្អនូវកិច្ចប្រជុំកំពូល G20 នៅកោះបាលី។

លោក Wang Yi បានជម្រាបជូនភាគីឥណ្ឌូណេស៊ីអំពីសមិទ្ធផលសំខាន់ៗនិងសារៈសំខាន់ដ៏ជ្រាលជ្រៅនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ។ លោកថ្លែងថា ប្រទេសចិននឹងគាំទ្រយ៉ាងមុតមាំដល់ប្រទេសឥណ្ឌូណេស៊ីក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រធានផ្លាស់វេននៃប្រទេសG20 ដើម្បីពង្រឹងកិច្ចសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងរួមគ្នាឆ្លើយតបបញ្ហាប្រឈមនានា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស