ដើម្បីជួយពង្រីកប្រសិទ្ធផលនៃពិព័រណ៍នាំចូលចិនអន្តរជាតិ និងបន្តបំផុសសក្តានុពលនាំចូលរបស់ចិន ធនាគារអាហរ័ណនីហរ័ណចិនបានប្រកាសនាពេលថ្មីៗនេះថា ខ្លួននឹងបង្កើតកូតាពិសេសចំនួន ២០០ ប៊ីលានយាន់ប្រាក់ចិន ដើម្បីគាំទ្រការនាំចូលពីរដ្ឋសមាជិក RCEP ដោយផ្តោតលើវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្មអន្តរជាតិ និងឧស្សាហកម្មផលិតកម្មជាដើម ពោលគឺធ្វើកិច្ចខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីបំពេញតម្រូវការខាងមូលធនរបស់ក្រុមហ៊ុនពាក់ព័ន្ធ។
តាមដំណឹងឱ្យដឹងថា ធនាគារអាហរ័ណនីហរ័ណចិននឹងដាក់ចេញផែនការសេវាកម្មផ្នែកហិរញ្ញវត្ថុពិសេសសម្រាប់ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ នៅឆ្នាំ២០២២នេះ ដោយផ្តល់នូវកញ្ចប់សេវាកម្មផ្នែកហិរញ្ញវត្ថុសម្រាប់ពាណិជ្ជករនាំចេញនាំចូល និងសហគ្រាសចូលរួមការតាំងពិព័រណ៍ជាដើម ដែលគ្របដណ្តប់ទីផ្សារជាតិនិងអន្តរជាតិ និងដំណើរទាំងមូលនៃខ្សែសង្វាក់ផ្គត់ផ្គង់ឆ្លងដែន ៕