ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសិង្ហបុរីនិងធ្វើជាអធិបតីក្នុងកិច្ចប្រជុំយន្តការសហប្រតិបត្តិការទ្វេភាគីចិន-សិង្ហបុរី
2022-11-03 15:06:31cri
Share with:



      ពីថ្ងៃទី១ដល់ទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Han Zheng   ឧបនាយករដ្ឋមន្ត្រីចិនបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី ហើយបានជួបសន្ទនាដោយឡែកពីគ្នាជាមួយលោកស្រី Halimah Yacob ប្រធានាធិបតីសិង្ហបុរី  លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី   លោក Lawrence Wong  ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី   លោក Heng Swee Keat ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី  និងលោក Teo CheeHean  ទីប្រឹក្សារដ្ឋសិង្ហបុរី ព្រមទាំងធ្វើជាអធិបតីនៃកិច្ចប្រជុំយន្តការសហប្រតិបត្តិការទ្វេភាគីចិន-សិង្ហបុរី។

ពេលជួបសន្ទនាជាមួយមេដឹកនាំសិង្ហបុរី លោក Han Zheng បានថ្លែងថា ប្រទេសទាំងពីរចិននិងសិង្ហបុរីមានការយល់ដឹងដូចគ្នាជាច្រើនអំពីការធ្វើទំនើបកម្ម ភាគីចិនមានឆន្ទៈបន្តបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីសិង្ហបុរី រៀនសូត្រពីគ្នានិងផ្លាស់ប្តូរបទពិសោធគ្នា ដើម្បីជំរុញឱ្យការធ្វើទំនើបកម្មរបស់ប្រទេសទាំងពីរជំរុញគ្នាទៅវិញទៅមក។ យើងគួរអនុវត្តឱ្យល្អនូវគំនិតឯកភាពសំខាន់ៗរបស់មេដឹកនាំនៃប្រទេសទាំងពីរ   ដើម្បីជំរុញឱ្យទំនាក់ទំនងចិន-សិង្ហបុរីឡើងដល់កម្រិតថ្មីថែមទៀត។ យើងគួរជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចនិងសមាហរ័ណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីគាំពារភាពរុងរឿងនិងស្ថិរភាពក្នុងតំបន់។

ថ្នាក់ដឹកនាំសិង្ហបុរីរួមមានលោកស្រី Halimah Yacob  និងលោក Lee Hsien Loong ជាដើមបានលើកឡើងថា  សិង្ហបុរីយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយចិន មានឆន្ទៈបង្កើនការផ្លាស់ប្តូរជាន់ខ្ពស់ជាមួយប្រទេសចិន បង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងគ្រប់វិស័យ  ជំរុញឱ្យទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតថ្មី  ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស