ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបសន្ទនាជាមួយលោក Bilawal រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន
2022-11-03 13:53:12cri
Share with:

       ថ្ងៃទី២ ខែវិច្ឆិកា   លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាជាមួយលោក Bilawal Bhutto Zardari   រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថានតាមការណាត់។

      លោក Bilawal បានតាងនាមបក្សប្រជាជនប៉ាគីស្ថានសម្តែងការអបអរសាទរជាថ្មីចំពោះសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដែលទទួលបានជោគជ័យ លោកបានថ្លែងថា ផែនទីបង្ហាញផ្លូវដែលកំណត់ដោយសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងបំពេញបន្ថែមកម្លាំងវិជ្ជមានដ៏ខ្លាំងក្លាដល់ការជំរុញសន្តិភាពនិងវឌ្ឍនភាពនៃពិភពលោក។

         ជាការឆ្លើយតប លោក Wang Yi បានថ្លែងថា ការអភិវឌ្ឍរបស់ប្រទេសចិនជាកំណើននៃកម្លាំងសន្តិភាពនៃពិភពលោក និងជាការបង្កើនកត្តាស្ថិរភាពនៃពិភពលោក។ ក្នុងដំណើរនេះ ទំនាក់ទំនងរវាងចិននិងប៉ាគីស្ថានក៏នឹងកើនឡើងដល់កម្រិតថ្មីផងដែរ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស