អ្នកកាសែតបានដំណឹងពីក្រសួងគមនាគមន៍និងដឹកជញ្ជូនចិននាពេលថ្មីៗនេះថា គិតត្រឹមបច្ចុប្បន្ននេះ ទ្រង់ទ្រាយសរុបនៃហេដ្ឋារចនាសម្ព័ន្ធចម្រុះរបស់ប្រទេសចិនបានស្ថិតនៅជួរមុខលើពិភពលោក។
រចនាសម្ព័ន្ធសំខាន់នៃបណ្តាញគមនាគមន៍ចម្រុះជាតិចិនបានសាងសង់រួចជាមូលដ្ឋាន បណ្តាញផ្លូវដែកល្បឿនលឿន និងបណ្តាញផ្លូវល្បឿនលឿនមានទ្រង់ទ្រាយធំបំផុតលើសកលលោកបានសាងសង់រួចហើយ , ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្នែកព្រលានយន្តហោះនិងកំពង់ផែទទួលបានសមិទ្ធផលសំខាន់ៗ , អាកាសចរណ៍និងនាវាចរណ៍បានតភ្ជាប់ជាមួយសកលលោកទាំងមូល ឯសេវាដឹកជញ្ជូនអីវ៉ាន់រហ័សដល់ផ្ទះនៃប្រព័ន្ធប្រៃសណីយបានគ្របដណ្តប់គ្រប់ភូមិឃុំ។ បរិមាណដឹកភ្ញៀវនិងដឹកជញ្ជូនទំនិញក្នុងមួយសប្តាហ៍របស់ចិនសុទ្ធតែស្ថិតនៅជួរមុខនៃពិភពលោក៕