ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្លែងក្នុងកិច្ចសន្ទនាជាមួយលោក Shahbaz នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Li Keqiang គូសបញ្ជាក់ថា នឹងបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពប្រពៃណី បង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដើម្បីជំរុញការកសាងសហគមន៍រួមវាសនាចិន-ប៉ាគីស្ថានដែលកាន់តែស្អិតល្មួត
2022-11-03 14:34:55cri
Share with:

នារសៀលថ្ងៃទី២ ខែវិច្ឆិកា នៅវិមានសភាប្រជាជននៅក្រុងប៉េកាំង លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន។

ថ្លែងក្នុងកិច្ចជំនួប លោក Li Keqiang បានលើកឡើងថា ប្រទេសចិន និងប៉ាគីស្ថាន គឺជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់កាលៈទេសៈ ជាអ្នកជិតខាងដ៏ជិតស្និទ្ធ និងជាមិត្តដែកថែបផងដែរ ។ ភាគីចិនមានឆន្ទៈក្នុងការពង្រឹងការតភ្ជាប់ផ្នែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាមួយភាគីប៉ាគីស្ថាន និងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យនានា ដូចជាកំពង់ផែ គមនាគមន៍ ថាមពល ឧស្សាហកម្ម សង្គម និងជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរជាដើម ។

ជាការឆ្លើយតប លោក Shahbaz បានថ្លែងថា ជានិច្ចកាល ប្រទេសប៉ាគីស្ថានតែងតែគាំទ្រចិនយ៉ាងមុតមាំលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងការយកចិត្តទុកដាក់ជាសំខាន់របស់ចិន  ប៉ាគីស្ថានមានឆន្ទៈរួមសហការជាមួយចិន ដើម្បីជំរុញយ៉ាងសកម្មនូវការកសាងច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនានា ដូចជាកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតជាដើម ក្នុងន័យជំរុញទំនាក់ទំនងរវាងប៉ាគីស្ថាននិងចិនឱ្យឡើងដល់កម្រិតថ្មី ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស