ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកនាយករដ្ឋមន្ត្រីចិន Li Keqiang ផ្ញើលិខិតអបអរសាទរចំពោះការបើកមហាសន្និបាតថាមពលនុយក្លេអ៊ែរតំបន់ប៉ាស៊ីហ្វិកលើកទី ២៣
2022-11-03 13:14:23cri
Share with:


 

លោកនាយករដ្ឋមន្ត្រីចិន Li Keqiang បានផ្ញើលិខិតអបអរសាទរចំពោះការបើកមហាសន្និបាតថាមពលនុយក្លេអ៊ែរតំបន់ប៉ាស៊ីហ្វិកលើកទី ២៣កាលពីថ្ងៃទី ១ ខែវិច្ឆិកា។

ថ្លែងក្នុងសារលិខិតអបអរសាទរ លោក Li Keqiang បានលើកឡើងថា ការអភិវឌ្ឍនិងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិភាព មិនត្រឹមតែបានបន្ថែមនូវកម្លាំងចលករថ្មីដល់ការអភិវឌ្ឍនៃមនុស្សជាតិប៉ុណ្ណោះទេ ថែមទាំងក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខថាមពល ដោះស្រាយបម្រែបម្រួលអាកាសធាតុ ជំរុញការផ្លាស់ប្តូរទៅជាថាមពលកាបូនទាបនិងបៃតង និងជំរុញការអភិវឌ្ឍផលិតកម្មផលិតគ្រឿងបរិក្ខារទំនើបជឿនលឿន។

លោក Li Keqiang បានចង្អុលបង្ហាញថា រដ្ឋាភិបាលចិនសូមគាំទ្រយ៉ាងមុតមាំចំពោះការអភិវឌ្ឍថាមពលនុយក្លេអ៊ែរយ៉ាងសកម្មនិងប្រកបដោយរបៀបរៀបរយដោយឈរលើមូលដ្ឋានធានាសុវត្ថិភាពដាច់ខាត ដើម្បីជំរុញយ៉ាងខ្លាំងក្លានូវវឌ្ឍនភាពនៃបច្ចេកវិទ្យាថាមពលនុយក្លេអ៊ែរនិងការអភិវឌ្ឍឧស្សាហកម្មប្រទេសចិនមានឆន្ទៈធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរអន្តរជាតិយ៉ាងសកម្មជាមួយបណ្តាប្រទេសដោយឈរលើមូលដ្ឋានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដើម្បីជួយឱ្យសេដ្ឋកិច្ចសង្គមផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងន័យផ្តល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងអស់។ ព្រមពេលជាមួយគ្នានេះ ប្រទេសទាំងអស់គួរតែគិតគូរពីសុខុមាលភាពរបស់ប្រជាជន ហើយរួមគ្នាគាំពារប្រព័ន្ធមិនរីកសាយភាយអាវុធនុយក្លេអ៊ែរអន្តរជាតិដោយផ្អែកលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស