ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បម្រែបម្រួលរបស់ភូមិShibadongក្នុងរយៈពេល១០ឆ្នាំ
2022-11-03 15:52:21cri
Share with:

ភូមិShibadongស្រុកHuayuanធ្លាប់ជាភូមិរបស់ជនជាតិMiaoដ៏ក្រីក្របំផុតដោយសារគមនាគមន៍មិនងាយស្រួល អត្រាក្រីក្រនៃភូមិទាំងមូលគឺ៥៧%។

ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៣ លោកXi Jinpingប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិShibadong ដោយលើកឡើងគំនិត “កាត់បន្ថយភាពក្រីក្រដោយចំគោលដៅ”។

១០ឆ្នាំកន្លងទៅនេះ ពីការកាត់បន្ថយភាពក្រីក្រដោយចំគោលដៅដល់ការស្តារនិងអភិវឌ្ឍជនបទ ភូមិShibadongបានអភិវឌ្ឍឧស្សាហកម្មជាច្រើន ដូចជា ការធ្វើទេសចរណ៍នៅជនបទ ការដាំផ្លែគីវី ការចិញ្ចឹមសត្វគោនិងទឹកពិសាធម្មជាតិជាដើម ព្រមទាំងរួមបញ្ចូលគ្នាធនធាននិងឧត្តមភាពក្នុងតំបន់ ស្វែងរកផ្លូវការអភិវឌ្ឍន៍ថ្មីប្រកបដោយគុណភាពខ្ពស់ដែលចាត់ទុកទេសចរណ៍ជាស្នូល ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ក្នុងភូមិបានកើនឡើងដល់២០១៦៧យាន់ប្រាក់ចិននៅ២០២១ពីប្រាក់ចំណូល១៦៦៨នៅឆ្នាំ២០១៣ សេដ្ឋកិច្ចសមូហភាពភូមិបានកើនឡើងពី០យាន់ប្រាក់ចិននៅឆ្នាំ២០១៣ដល់២.៦៨លានយាន់ប្រាក់ចិននៅឆ្នាំ២០២១។

១០ឆ្នាំកន្លងទៅនេះ អ្វីដែលលោកXi Jinpingផ្តោតសំខាន់បំផុតគឺការងារកាត់បន្ថយភាពក្រីក្រ អ្វីដែលយកចិត្តទុកដាក់បំផុតគឺប្រជាជនក្រីក្រ អ្វីដែលទៅចុះត្រួតពិនិត្យការងារច្រើនបំផុតគឺតំបន់ក្រីក្រ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស