ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនប្រឆាំងនឹងប្រទេសមួយចំនួនតូចដែលប្រើបញ្ហាសិទ្ធិមនុស្សដើម្បីលាបពណ៌ចិនក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ
2022-11-02 17:25:27cri
Share with:

នៅថ្ងៃទី ៣១ ខែតុលា តាមម៉ោងក្នុងតំបន់ ប្រទេសមួយចំនួនតូចរួមមានសហរដ្ឋអាមេរិក និងកាណាដាជាដើមបានវាយប្រហារនិងលាបពណ៌ចិននៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការទីបីនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ។ លោកDai Bing ភារធារីស្តី ទីនៃគណៈប្រតិភូចិនប្រចាំជាអចិន្រ្តៃយ៍នៅអង្គការសហប្រជាជាតិបានធ្វើការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសទាំងនេះដែលមានភាពរឹងរូស ប្រើប្រាស់វេទិកានៃគណៈកម្មាធិការទីបីដោយផ្តេសផ្តាសដើម្បីបង្កើតជាក្រុមមួយក្តាប់តូច បង្កឱ្យមានការប្រឈមដាក់គ្នាផ្នែកនយោបាយ ព្រមនិងបង្កការវាយប្រហារនិងលាបពណ៌ចំពោះប្រទេសចិន ។

ភាគីចិនបានថ្លែងថា ប្រទេសជាច្រើនបាននាំគ្នាថ្លែងសុន្ទរកថា ដើម្បីសម្តែងការប្រឆាំងយ៉ាងច្បាស់លាស់ចំពោះការធ្វើឱ្យបញ្ហាសិទ្ធិមនុស្សទៅជាបញ្ហានយោបាយ ការអនុវត្តស្តង់ដារពីរ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនក្រោមលេសនៃបញ្ហាសិទ្ធិមនុស្ស ហើយប្រទេសយ៉ាងច្រើនបានវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលរបស់ប្រទេសចិនក្នុងការអភិវឌ្ឍសិទ្ធិមនុស្ស។ មិនថាសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចមួយចំនួនតូចបានបំផ្លើសយ៉ាងណានោះទេ ក៏ពួកគេប្រាកដជាត្រូវបរាជ័យ ហើយនឹងនាំមកនូវភាពអាម៉ាស់ដល់ខ្លួនឯងជាពុំខាន។

ភាគីចិនបានសង្កត់ធ្ងន់ថា ប្រទេសចិនរំពឹងទុកពីការរួមជាមួយប្រជាជននៃប្រទេសទាំងអស់ ដើម្បីប្រកាន់ខ្ជាប់នូវពហុភាគីនិយមដ៏ពិតប្រាកដ ជំរុញឱ្យសម្រេចបាននូវមនុស្សគ្រប់រូបសុទ្ធតែអាចទទួលបានសិទ្ធិមនុស្ស និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស