ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ ប្រទេសជាច្រើនបានថ្លែងសុន្ទរកថារួមដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន
2022-11-02 17:13:10cri
Share with:

កាលពីថ្ងៃទី ៣១ ខែតុលា តាមម៉ោងក្នុងតំបន់ ប្រទេសមួយចំនួនតូច រួមមានសហរដ្ឋអាមេរិក និងកាណាដាជាដើមបានព្យាយាមប្រើបញ្ហាសិទ្ធិមនុស្សជាលេសដើម្បីវាយប្រហារ និងលាបពណ៌ចិននៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការទីបីនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៧ ។ រដ្ឋសមាជិកអង្គការសហប្រជាជាតិភាគច្រើនបានគាំទ្រប្រទេសចិនតាមរយៈសុន្ទរកថារបស់ពួកគេ ព្រមទាំងប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនក្រោមលេសសិទ្ធិមនុស្ស ។

ក្នុងកិច្ចប្រជុំនេះ ប្រទេសអារ៉ាប៊ីសាអូឌីតបានតំណាងឱ្យប្រទេសឈូងសមុទ្រចំនួន ៦ ដោយឡែក ប្រទេសយេម៉ែននិងលីប៊ីបានធ្វើសុន្ទរកថារួមដើម្បីគាំទ្រដល់ប្រទេសចិន ដោយគូសបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សត្រូវប្រកាន់ខ្ជាប់គោលការណ៍សត្យានុម័ត លក្ខណៈស្ថាបនា និងមិនមែនធ្វើនយោបាយធូបនីយកម្ម  ។

ដោយឡែក រុស្ស៊ី បេឡារុស និងប្រទេសជាច្រើនទៀតក៏បានវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនៃការអភិវឌ្ឍសិទ្ធិមនុស្សរបស់ប្រទេសចិននៅក្នុងកិច្ចប្រជុំនេះផងដែរ ដោយបានអំពាវនាវឱ្យប្រទេសទាំងអស់ប្រកាន់ខ្ជាប់នូវពហុភាគីនិយម សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងលើកកម្ពស់និងការពារសិទ្ធិមនុស្សតាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស