ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្របខ័ណ្ឌនៃប្រទេសដែលចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥កាន់តែទូលំទូលាយ ខ្លឹមសារកាន់តែសម្បូរបែប
2022-11-02 15:13:10cri
Share with:

    ព្រឹកថ្ងៃទី១ ខែវិច្ឆិកា នៅក្នុងសន្និសីទសារព័ត៌មានអំពីពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥ អ្នកទទួលខុសត្រូវពាក់ព័ន្ធបានធ្វើបទបង្ហាញអំពីការងារត្រៀមការរៀបចំនៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៥និងវេទិកាសេដ្ឋកិច្ចអន្តរជាតិHongqiao។អ្នកទទួលខុសត្រូវបានលើកឡើងថា ប្រទេសដែលចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះមានក្របខ័ណ្ឌកាន់តែទូលំទូលាយ។ប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន១៤៥បានចូលរួមពិព័រណ៍នេះ។សហគ្រាសដែលមកពីប្រទេសនិងតំបន់ចំនួន១២៧បានចូលរួមពិព័រណ៍ពាណិជ្ជកម្មនៃសហគ្រាស ប្រទេសចំនួន៦៦និងអង្គការអន្តរជាតិមានចំនួន៣បានចូលរួមពិព័រណ៍ជាតិចម្រុះ ដែលមានចំនួនលើសពីពិព័រណ៍លើកមុន។ប្រទេសជាសមាជិកនៃ«កិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(RCEP)សុទ្ធតែមានសហគ្រាសចូលរួម ហើយប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” និងរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃដែលចូលរួមពិព័រណ៍នេះបានកើនឡើងបើប្រៀបធៀបនឹងពិព័រណ៍លើកមុន៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស