ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនឆ្លើយតបទៅនឹងរបាយការណ៍យុទ្ធសាស្ត្រការពារជាតិរបស់សហរដ្ឋអាមេរិកដោយដាស់តឿនឱ្យសហរដ្ឋអាមេរិកបញ្ឈប់ចេតនាមួលបង្កាច់យុទ្ធសាស្ត្ររបស់ចិន
2022-11-02 12:51:23cri
Share with:


 

កាលពីថ្ងៃទី ១ ខែវិច្ឆិកា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសចិន ពេលឆ្លើយតបទៅនឹង"របាយការណ៍យុទ្ធសាស្ត្រការពារជាតិអាមេរិកឆ្នាំ ២០២២" ដែលចេញផ្សាយដោយក្រសួងការពារជាតិអាមេរិកនាពេលកន្លងទៅនេះ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា របាយការណ៍នេះគឺស្រដៀងគ្នានឹង "របាយការណ៍យុទ្ធសាស្ត្រសន្តិសុខជាតិ" ដែលចេញផ្សាយដោយសេតវិមានអាមេរិកនាពេលកន្លងទៅមិនជាយូរប៉ុន្មាននោះដែលវាបំផ្លើសបានការប្រកួតប្រជែងរវាងប្រទេសមហាអំណាច និងមានចេតនាមួលបង្កាច់គោលនយោបាយការបរទេសនិងការពារជាតិរបស់ចិនដែលពោរពេញទៅដោយគំនិតផលបូកសូន្យនៃសង្រ្គាមត្រជាក់ និងតក្កវិជ្ជាអញជាធំ ដែលបង្ហាញយ៉ាងពេញលេញនូវចេតនាដ៏អាក្រក់របស់អាមេរិកក្នុងការបង្កើតលេស ដើម្បីទប់ស្កាត់និងគាបសង្កត់លើចិន។

 

លោក Zhao Lijian បានបន្តថា ពិភពលោកសព្វថ្ងៃនេះកំពុងមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅដែលមិនធ្លាប់មានក្នុងមួយសតវត្ស ហើយចរន្តប្រវត្តិសាស្ត្រនៃសន្តិភាព ការអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះ គឺមិនអាចរារាំងបានហើយ។ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណងគោលនយោបាយការបរទេសដែលរក្សាសន្តិភាពពិភពលោក និងជំរុញការអភិវឌ្ឍរួម ហើយផ្តោតលើការជំរុញកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

អ្នកបកប្រែ:马小青
ប្លុកពិសេស