ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិចិនថ្លែងថា នាវាពេទ្យកងទ័ពជើងទឹកចិនឈ្មោះ "នាវាសន្តិភាព" នឹងធ្វើដំណើរទៅបំពេញទស្សនកិច្ចមិត្តភាពនៅប្រទេសឥណ្ឌូណេស៊ី
2022-11-02 11:54:52cri
Share with:

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិនបានថ្លែងកាលពីថ្ងៃទី ១ ខែវិច្ឆិកាថា តបតាមការអញ្ជើញរបស់កងទ័ពឥណ្ឌូណេស៊ី នាវាពេទ្យកងទ័ពជើងទឹកចិនឈ្មោះ "នាវាសន្តិភាព" នឹងចេញដំណើរពីទីក្រុង Zhoushan ខេត្ត Zhejiang នៅថ្ងៃទី ២ ខែវិច្ឆិកា ដើម្បីទៅបំពេញទស្សនកិច្ចមិត្តភាពនៅឥណ្ឌូណេស៊ី ។ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចលើកនេះ នាវាពេទ្យឈ្មោះ "នាវាសន្តិភាព" នឹងផ្តល់សេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលចំពោះ ប្រជាជនឥណ្ឌូណេស៊ី និងជនជាតិចិននៅឥណ្ឌូណេស៊ីដែលកើតជំងឺទូទៅ ព្រមទាំងផ្តល់សេវាវះកាត់និងព្យាបាលអ្នកជំងឺក្នុងនាវាពេទ្យតាមតម្រូវការ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស