កាលពីថ្ងៃទី ១ ខែវិច្ឆិកា លោកLi Keqiang នាយករដ្ឋមន្ត្រីចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២១ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល (នាយករដ្ឋមន្ត្រី) នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃតាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។
លោក Li Keqiang បានលើកឡើងនូវសំណើ ៥ ចំណុចស្តីពីការជំរុញកិច្ចសហប្រតិបត្តិការនៃអង្គការសហប្រតិបត្តិការសៀងហៃ ពោលគឺទីមួយ ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់និងសន្តិសុខ ដើម្បីគាំពារសន្តិសុខនិងស្ថិរភាព និងបង្កើតបរិយាកាសអភិវឌ្ឍន៍ដ៏ល្អប្រសើរ ។ ទីពីរគឺលើកកម្ពស់កម្រិតនៃកិច្ចសម្រួលពាណិជ្ជកម្មនិងការវិនិយោគ និងជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់។ ទីបី គឺបង្កើនការតភ្ជាប់គ្នា សម្រេចការអភិវឌ្ឍដោយធ្វើសមាហរណកម្មក្នុងតំបន់ រក្សាភាពធន់និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម។ ទីបួនគឺលើកកម្ពស់កម្រិតនៃការធានាចំពោះការផ្គត់ផ្គង់ស្បៀងអាហារនិងថាមពល ដើម្បីជួយជំរុញដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទីប្រាំ គឺធ្វើឱ្យការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិមានភាពកាន់តែស្អិតល្មួត និងបង្កើនការតភ្ជាប់គ្នារវាងប្រជាជន៕