ថ្ងៃទី៣១ ខែតុលា តាមម៉ោងក្នុងតំបន់ នៅក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការទី៣នៃអង្គការសហប្រជាជាតិ ប្រទេសជាង៦០បានថ្លែងសុន្ទរកថារួម ដើម្បីគាំទ្រគោលជំហររបស់ប្រទេសចិនក្នុងបញ្ហាពាក់ព័ន្ធស៊ីនជាំង ហុងកុងនិងXizang ប្រឆាំងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនក្រោមលេសសិទ្ធិមនុស្ស។ក្រៅពីនេះ មានប្រទេសជាង៣០
ទៀតបានគាំទ្រប្រទេសចិនតាមរយៈការថ្លែងសុន្ទរកថាដោយឡែកពីគ្នានិងការផ្ញើសារលិខិតរួមជាដើម។ទាក់ទិននឹងរឿងនេះ លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១ ខែវិច្ឆិកា ថា បន្ទាប់ពីកិច្ចប្រជុំលើកទី៥១នៃក្រុមប្រឹស្សាសិទ្ធិមនុស្ស ប្រទេសជិត១០០បាននាំគ្នាបញ្ចេញសំឡេងយុត្តិធម៌ម្តងទៀតនៅអង្គការសហប្រជាជាតិ ដើម្បីសម្តែងការយោគយល់ព្រមនិងការគាំទ្រចំពោះគោលជំហរដ៏ត្រឹមត្រូវរបស់ប្រទេសចិន។នេះបានបង្ហាញយ៉ាងពេញលេញថា យុត្តិធម៌ស្ថិតក្នុងចិត្តរបស់មនុស្ស សហគមន៍អន្តរជាតិ ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍ប្រឆាំងនឹងការធ្វើឱ្យបញ្ហាសិទ្ធិមនុស្សទៅជារឿងនយោបាយ ឧបាយកលដែលប្រទេសលោកខាងលិចយកបញ្ហាពាក់ព័ន្ធស៊ីនជាំងជាដើមមកលាបពណ៌និងគាបសង្កត់ប្រទេសចិនគឺមិនអាចទទួលបានជោគជ័យឡើយ៕