ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកស្រី Colonna រដ្ឋមន្ត្រីការបរទេសបារាំង
2022-11-02 15:10:40cri
Share with:

កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី Colonna រដ្ឋមន្ត្រីការបរទេសបារាំងតាមការណាត់។

ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានជម្រាបអំពីសមិទ្ធផលសំខាន់ៗ និងអត្ថន័យដ៏វែងឆ្ងាយនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដោយគូសបញ្ជាក់ថា កប៉ាល់យក្សរបស់ប្រទេសចិននឹងបរទៅមុខពុះពារឧបសគ្គក្រោមការដឹកនាំរបស់លោកអគ្គលេខាធិការបក្ស Xi Jinping ។ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយជាតិនិងអន្តរជាតិរបស់ចិនដែលបានគ្រោងដោយសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ នឹងបំពេញបន្ថែមនូវភាពប្រាកដប្រជាដ៏សំខាន់ចំពោះស្ថានការណ៍ពិភពលោកដែលមានភាពរង្គោះរង្គើ ព្រមទាំងផ្តល់នូវថាមពលវិជ្ជមានដ៏រឹងមាំដល់ការឆ្លើយតបនឹងបញ្ហាប្រឈមសកល ។ ប្រទេសចិនបន្តរក្សាគោលនយោបាយដ៏មានស្ថិរភាពចំពោះប្រទេសបារាំង និងសហភាពអឺរ៉ុប  ហើយមានឆន្ទៈបន្តលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងបារាំង ចិននិងសហភាពអឺរ៉ុប ។

ជាការឆ្លើយតប លោកស្រី Colonna បានថ្លែងថា ភាគីបារាំងមានឆន្ទៈរួមសហការជាមួយភាគីចិន ដើម្បីពង្រឹងនិងពង្រីកការកសាងទំនុកចិត្តចំពោះគ្នា និងរួមគ្នាគាំពារសន្តិភាព និងស្ថិរភាពពិភពលោក ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស