សន្និសីទសារព័ត៌មាននៃពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៥ បានធ្វើឡើងនៅថ្ងៃទី ១ ខែវិច្ចិកានេះ អ្នកទទួលខុសត្រូវពាក់ព័ន្ធបានណែនាំថា ក្នុងរាល់ពិព័រណ៍ ស្ថាប័នជាតិពាក់ព័ន្ធបានខិតខំប្រឹងប្រឹងកំណត់គោលនយោបាយនិងចាត់វិធានការដើម្បីផ្តល់ការគាំទ្រដល់សហគ្រាសឱ្យចូលរួមការតាំងពិព័រណ៍ គិតមកទល់បច្ចុប្បន្ន សរុបបានកំណត់គោលនយោបាយចំនួន ១៩ ។
ស្ថាប័នគយចិនបានបង្កើតទីភ្នាក់ងារសេវាកម្មត្រួតពិនិត្យនិងគ្រប់គ្រងជាប្រចាំសម្រាប់ពិព័រណ៍នាំចូលចិនអន្តរជាតិ ហើយបានដាក់ចេញវិធានការគាំទ្រសរុបចំនួន ៧៩ ក្នុងពិព័រណ៍ទាំង៥លើក ចំណែកឯស្ថាប័នត្រួតពិនិត្យនិងគ្រប់គ្រងទីផ្សារបានផ្តល់សេវាលើកលែងបណ្ណCCC ដើម្បីផ្តល់ភាពងាយស្រួលដល់សហគ្រាសឱ្យចូលរួមការតាំងពិព័រណ៍នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិ។