ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Han Zheng ឧបនាយករដ្ឋមន្ត្រីចិននឹងទៅបំពេញទស្សនកិច្ចនៅសិង្ហបុរី ព្រមទាំងធ្វើជាអធិបតីក្នុងកិច្ចប្រជុំយន្តការសហប្រតិបត្តិការទ្វេភាគីរវាងចិននិងសិង្ហបុរី
2022-11-01 12:44:38cri
Share with:

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសកាលពីថ្ងៃទី៣១ខែតុលាថា តបតាមការអញ្ជើញរបស់លោក Heng Swee Keat ឧបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Han Zheng ឧបនាយករដ្ឋមន្ត្រីចិននឹងទៅបំពេញទស្សនកិច្ចនៅសិង្ហបុរីពីថ្ងៃទី១ដល់ទី២ខែវិចិ្ឆកា ព្រមទាំងរួមជាមួយលោក Heng Swee Keat ធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកទី១៨នៃគណៈកម្មាធិការរួមស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងចិននិងសិង្ហបុរី កិច្ចប្រជុំលើកទី២៣នៃក្រុមប្រឹក្សាសម្របសម្រួលរួមនៃសួនឧស្សាហកម្មក្រុង Suzhou រវាងចិននិងសិង្ហបុរី កិច្ចប្រជុំលើកទី១៤នៃក្រុមប្រឹក្សាសម្របសម្រួលរួមនៃទីក្រុងអេកូឡូស៊ីក្រុង Tianjin រវាងចិននិងសិង្ហបុរីនិងកិច្ចប្រជុំលើកទី៦នៃក្រុមប្រឹក្សាសម្របសម្រួលរួមនៃគម្រោងគំរូស្តីពីការតភ្ជាប់ជាយុទ្ធសាស្ត្រក្រុង Chongqing រវាងចិននិងសិង្ហបុរី ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស