ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារសួរសុខទុក្ខជូនចំពោះលោកស្រី Murmu ប្រធានាធិបតីឥណ្ឌា និងលោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា អំពីសោកនាដកម្មបាក់ស្ពានខ្សែកាបនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា
2022-11-01 19:31:06cri
Share with:

កាលពីថ្ងៃទី ៣១ ខែតុលា លោក  Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារសួរសុខទុក្ខជូនចំពោះលោកស្រី Murmu ប្រធានាធិបតីឥណ្ឌានិង Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា អំពីសោកនាដកម្មបាក់ស្ពានខ្សែកាបក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា ដែលបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួសយ៉ាងធ្ងន់ធ្ងរ។

ថ្លែងក្នុងសារសួរសុខទុក្ខ លោក Xi Jinpingបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា នៅរដ្ឋ Gujarat ប្រទេសឥណ្ឌាបានកើតមានហេតុការណ៍បាក់រលំស្ពានខ្សែកាប ដែលបានបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតនិងរងរបួសយ៉ាងធ្ងន់ធ្ងរ។ លោកសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនចិនចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះអ្នករងគ្រោះស្លាប់បាត់បងជីវិត ព្រមនិងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះក្រុមគ្រួសាររបស់អ្នកស្លាប់បាត់បង់ជីវិតនិងជនរងរបួសក្នុងហេតុការណ៍នេះ។

នាថ្ងៃដដែល លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានផ្ញើសារសួរសុខទុក្ខជូនចំពោះលោក Modiនាយករដ្ឋមន្រ្តីឥណ្ឌា៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស