ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ផ្ញើសារអបអរសាទរចំពោះការបើកធ្វើសិក្ខាសាលាអន្តរជាតិស្តីពី "តួនាទីនៃការទូតស៊ីវិលក្នុងការបង្កើត ស្តារ និងអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី-ចិន"
2022-11-01 16:06:45cri
Share with:

កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ សមាគមមិត្តភាពរុស្ស៊ី - ចិនបានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពី "តួនាទីនៃការទូតស៊ីវិលក្នុងការបង្កើត ស្តារ និងអភិវឌ្ឍទំនាក់ទំនងរុស្ស៊ី-ចិន" នៅទីក្រុងមូស្គូ។ លោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនបានផ្ញើសារអបអរសាទរចំពោះការបើកធ្វើសិក្ខាសាលាលើកនេះ។

ថ្លែងក្នុងសារអបអរសាទរ លោក Wang Yi បានលើកឡើងថា ទំនាក់ទំនងការទូតស៊ីវិលរវាងប្រទេសចិន និងរុស្ស៊ីមានប្រពៃណីយ៉ាងជ្រាលជ្រៅ ហើយចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរមានប្រវត្តិសាស្រ្តយូរអង្វែង។ ប្រទេសចិនមានឆន្ទៈរួមជាមួយរុស្ស៊ី អនុវត្តតាមគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ដើរតាមនិន្នាការអភិវឌ្ឍន៍នៃយុគសម័យ បន្តប្រមូលផ្តុំកម្លាំងសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ សង្ឃឹមថា សមាគមមិត្តភាពរុស្ស៊ី-ចិន និងឥស្សរជនគ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរអាចបន្តវេនទំនៀមទម្លាប់ដ៏ល្អប្រពៃ ជំរុញការប្រាស្រ័យទាក់ទងមេត្រីភាពក្នុងសង្គមស៊ីវិលរបស់ប្រទេសទាំងពីរ កសាងស្ពានថ្មីសម្រាប់បង្កើនការយល់ដឹងនិងភាពស្និទ្ធស្នាលរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមនិងបង្កើតមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជនឱ្យកាន់តែរឹងមាំថែមទៀត សម្រាប់រឹតបន្តឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរពីមួយជំនាន់ទៅមួយជំនាន់។

ក្រៅពីនេះ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានសម្តែងការអបអរសាទរចំពោះការបើកធ្វើសិក្ខាសាលានេះផងដែរ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស