ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៌មួយនេះជួយលោកអ្នកស្វែងយល់ពីការតស៊ូអភិវឌ្ឍរបស់ប្រទេសចិនក្នុងយុគសម័យថ្មី
2022-11-01 07:43:08cri
Share with:



មុនបើកសមាជបក្សកុម្មុយនីស្តចិនលើកទី២០ លោក Xi Jinping  ប្រធានរដ្ឋចិនធ្លាប់អញ្ជើញទៅទស្សនាពិព័រណ៌សមទ្ធិផលក្រោមប្រធានបទ “តស៊ូក្នុងយុគសម័យថ្មី” លោកបានគូសបញ្ជាក់ថា   បន្ទាប់ពីសមាជបក្សលើកទី១៨មក ទូទាំងប្រទេសចិនបានរួមគ្នាពុះពារបញ្ហាលំបាកជាច្រើន បានធ្វើកិច្ចការសំខាន់ដែលជះឥទ្ធិពលដល់អនាគតវែងឆ្ងាយជាច្រើន។ ត្រូវផ្សព្វផ្សាយទូលាយនូវសមិទ្ធផលរបស់ចិនក្នុងរយៈពេល១០ឆ្នាំកន្លងមក ដើម្បីលើកទឹកចិត្តឱ្យបក្សនិងប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសឈានទៅមុខយ៉ាងក្លាហាន សាមគ្គីតស៊ូបន្តទៀត។ អ្នកកាសែតអន្តរជាតិមកពីប្រទេសនិងតំបន់ជាង៨០ដែលបានចុះឈ្មោះផ្សាយសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ក៏បានទៅទស្សនាពិព័រណ៌នេះដែរហើយបានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅអំពីសមទ្ធិផលវិវឌ្ឍរីកចម្រើនដែលប្រទេសចិនតស៊ូទទួលបានក្នុង១០ឆ្នាំកន្លងមក។

ខាងក្រោមនេះជារូបភាពមួយចំនួននៃការតាំងពិព័រណ៌ សូមអញ្ជើញលោកអ្នកចូលរួមទស្សនាសមិទ្ធផលអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចនិងបច្ចេកវិទ្យារបស់ចិនតាមអនឡាញ ។



អ្នកបកប្រែ:邓倩
ប្លុកពិសេស