ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានសំខាន់ៗ
2022-10-31 16:13:04cri
Share with:

1 លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើលិខិតអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតសមាគមមិត្តភាពរុស្ស៊ី-ចិន ។

2 លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក ។

3 កិច្ចប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបិទបញ្ចប់នៅទីក្រុងប៉េកាំង ។

4 កិច្ចប្រជុំកំពូលWuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធើណេតសកលឆ្នាំ ២០២២ នឹងបើកធ្វើពីថ្ងៃទី ៩ ដល់ ១១ ខែវិច្ឆិកា ។

5 ស្ថាប័នសន្តិសុខសាធារណៈទូទាំងប្រទេសចិននឹងចាប់ផ្តើមប្រើប្រាស់ឧបករណ៍ផ្តល់ទិដ្ឋាការឆ្លាតវៃ ដើម្បីធ្វើទិដ្ឋាការទេសចរណ៍ជូនប្រជាពលរដ្ឋចិនដីគោកធ្វើដំណើរទៅកាន់តំបន់ម៉ាកាវ ។

6 សិក្ខាសាលាពិសេសនៅតំបន់ម៉ាកាវស្តីពី"ប្រទេសចិននិងពិភពលោកក្នុងដំណើរថ្មី"ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើងនៅថ្ងៃទី៣០ ខែតុលា ។

7 លោក Lula ឈ្នះការបោះឆ្នោតប្រធានាធិបតីប្រេស៊ីលឆ្នាំ ២០២២ ។

8 ប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សាយដំណឹងថា អ្នកផ្តល់បទសម្ភាសន៍ប្រមាណ ៨០% សម្គាល់ថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង ភាពមិនអាចគ្រប់គ្រងបាន” ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស