កាលពីថ្ងៃទី ៣០ ខែតុលា សិក្ខាសាលាពិសេសនៅតំបន់ម៉ាកាវស្តីពី "ប្រទេសចិន និងពិភពលោកក្នុងដំណើរថ្មី" ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើងនៅសកលវិទ្យាល័យម៉ាកាវ។ ភ្ញៀវកិត្តិយសជាង ៥០ នាក់ រួមមានមន្ត្រីសំខាន់ៗនៃសាលារដ្ឋបាលម៉ាកាវ តំណាងស្ថាប័នមជ្ឈិមប្រចាំនៅតំបន់ម៉ាកាវ និងឥស្សរជនល្បីៗមកពីគ្រប់មជ្ឈដ្ឋាននៃតំបន់ម៉ាកាវបានអញ្ជើញចូលរួមសិក្ខាសាលាលើកនេះ។ អង្គប្រជុំបានធ្វើការផ្លាស់ប្តូរមតិយោបល់ និងពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទដូចជា វិធីសាស្រ្តជំរុញឱ្យម៉ាកាវរួមបញ្ចូលកាន់តែល្អក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ ការជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិក្នុងដំណើរថ្មី។ អង្គប្រជុំបានឯកភាពជាឯកច្ឆន្ទថា របាយការណ៍នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ជាផែនទីបង្ហាញផ្លូវដ៏អស្ចារ្យសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន ចង្អុលបង្ហាញពីទិសដៅសម្រាប់ធ្វើឱ្យមានស្ថិរភាពនិងភាពយូរអង្វែងនៃការអនុវត្តប្រកបដោយជោគជ័យនូវគោលការណ៍ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ដែលមានលក្ខណៈពិសេសម៉ាកាវ វាបានពង្រឹងទំនុកចិត្តរបស់ជនរួមជាតិម៉ាកាវចំពោះការអភិវឌ្ឍ៕