ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំកំពូលWuzhenនៃមហាសន្និបាតបណ្តាញអ៊ីនធើណេតសកលឆ្នាំ២០២២នឹងបើកធ្វើពីថ្ងៃទី៩ដល់១១ខែវិច្ឆិកាឆ្នាំ២០២២
2022-10-31 16:20:26cri
Share with:

អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាននៃកិច្ចប្រជុំកំពូលWuzhenនៃមហាសន្និបាតបណ្តាញអ៊ីនធើណេតសកលនៅថ្ងៃទី៣១ខែតុលាបានឱ្យដឹងដា កិច្ចប្រជុំកំពូលWuzhenនៃមហាសន្និបាតបណ្តាញអ៊ីនធើណេតសកលឆ្នាំ២០២២នឹងបើកធ្វើពីថ្ងៃទី៩ដល់១១ខែវិច្ឆិកាឆ្នាំ២០២២ក្រោមប្រធានបទ"រួមគ្នាកសាងពិភពបណ្តាញអ៊ីធើណេត រួមគ្នាបង្កើតអនាគតឌីជីថល ចាប់ដៃគ្នាកសាងសហគមន៍រួមវាសនាបណ្តាញអ៊ីនធើណេត"។ កិច្ចប្រជុំកំពូលWuzhenលើកនេះគឺជាកិច្ចប្រជុំប្រចាំឆ្នាំលើកដំបូងបន្ទាប់ពីការបង្កើតអង្គការអន្តរជាតិនៃមហាសន្និបាតបណ្តាញអ៊ីនធើណេតសកល មហាសន្និបាតលើកនេះនឹងផ្តោតលើប្រធានបទ៤ធំៗស្តីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ បច្ចេកទេសនិងឧស្សាហកម្ម វប្បធម៌មនុស្សជាតិនិងសង្គម អភិបាលកិច្ចនិងសន្តិសុខដោយ បានចាត់ចែងរៀបចំវេទិកាចំនួន២០អំពីប្រធានបទក្តៅនៃបណ្តាញអ៊ីនធើណេតសកល៕

អ្នកបកប្រែ:李展精
ប្លុកពិសេស