នាល្ងាចថ្ងៃទី ៣០ ខែតុលា តាមម៉ោងក្នុងតំបន់ ការរាប់សន្លឹកឆ្នោតនៃការបោះឆ្នោតប្រធានាធិបតីប្រេស៊ីលជុំទីពីរបានបញ្ចប់ប្រហែល ៩៣ % ហើយ ។ យោងតាមលទ្ធផលស្ថិតិរបស់តុលាការរៀបចំបោះឆ្នោតជាន់ខ្ពស់របស់ប្រទេសប្រេស៊ីល និងទិន្នន័យរបស់ស្ថាប័នសង្កេតការណ៍ដែលមានកិត្យានុភាពរបស់ប្រេស៊ីលបានបង្ហាញថា លោក Luiz Inácio Lula da Silva បេក្ខភាពមកពីបក្សពលករប្រេស៊ីលបានឈ្នះការបោះឆ្នោតសកល ។
សូមបញ្ជាក់ថា លោក Lula កើតនៅខែតុលា ឆ្នាំ ១៩៤៥ បានបង្កើតបក្សពលករប្រេស៊ីលនៅឆ្នាំ១៩៨០ ហើយបានធ្វើជាប្រធានាធិបតីប្រេស៊ីលពីរអាណត្តិជាប់ៗគ្នាពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១០ ។ លោកគឺជាប្រធានាធិបតីដំបូងគេដែលកើតចេញពីវណ្ណៈកម្មករក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសប្រេស៊ីល ។ នៅខែមេសា ឆ្នាំ ២០១៨ លោក Lula បានជាប់ពន្ធនាគារពីបទពុករលួយ ហើយត្រូវបានដោះលែងនៅខែវិច្ឆិកា ឆ្នាំ២០១៩ ។ នៅឆ្នាំ ២០២១ តុលាការប្រេស៊ីលបានធ្វើមោឃភាពចំពោះការកាត់ក្តីពីមុន ៕