កិច្ចប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣បានបិទបញ្ចប់នៅវិមានសភាប្រជាជនក្រុងប៉េកាំងកាលពីព្រឹកថ្ងៃទី៣០ ខែតុលា។ បន្ទាប់ពីការបោះឆ្នោតសម្រេច អង្គប្រជុំបានអនុម័តលើការធ្វើវិសោធនកម្មច្បាប់ការពារសិទ្ធិនិងផលប្រយោជន៍របស់ស្ត្រី ច្បាប់ការពារទន្លេលឿង និងការធ្វើវិសោធនកម្មច្បាប់ស្តីពីការចិញ្ចឹមសត្វ ហើយបានសម្រេចចិត្តដកលោក Chen Wenqing ចេញពីមុខតំណែងជារដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ ជំនួសដោយលោក Chen Yixin ។លោកប្រធានរដ្ឋចិន Xi Jinping បានចុះហត្ថលេខាលើក្រឹត្យប្រធានរដ្ឋ លេខ ១២២, លេខ ១២៣,លេខ ១២៤ និងលេខ ១២៥ ដោយឡែកពីគ្នា។លោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំនេះ។