ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សេចក្តីប្រកាសនៃខុទ្ទកាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីសចិននិងក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន
2022-10-31 15:14:36cri
Share with:

ខុទ្ទកាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានចេញសេចក្តីប្រកាសកាលពីថ្ងៃទី ៣០ ខែតុលាថា ក្នុងអំឡុងពេលបើកសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ និងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី២០ គណបក្សនយោបាយ រដ្ឋាភិបាល សភា និងមេដឹកនាំរបស់ប្រទេសជាច្រើន មន្រ្តីទូតបរទេសប្រចាំនៅប្រទេសចិន អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិលបរទេស និងប្រធានអង្គការ មិត្តភ័ក្តិអន្តរជាតិ និងជនជាតិចិននៅក្រៅប្រទេស ជនរួមជាតិហុងកុង ម៉ាកាវ និងតៃវ៉ាន់ជាដើម បានផ្ញើលិខិតអបអរសាទរជូនចំពោះសមាជជាតិ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន លោកអគ្គលេខាធិការបក្ស Xi Jinping និងមេដឹកនាំផ្សេងទៀតដែលបានជាប់ឆ្នោត ដើម្បីសម្តែងការអបអរសាទរយ៉ាងកក់ក្តៅនិងការជូនពរដ៏ល្អប្រសើរ។ ខុទ្ទកាល័យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនសូមតាងនាមគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោកអគ្គលេខាធិការបក្ស Xi Jinping សូមសម្តែងអំណរគុណយ៉ាងស្មោះត្រង់៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស