ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រឹត្យប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន (លេខ ១២២) (លេខ ១២៣) (លេខ ១២៤) (លេខ ១២៥)
2022-10-31 12:30:39cri
Share with:


លោកXi Jinping ប្រធានរដ្ឋចិនបានចុះហត្ថលេខាលើក្រឹត្យប្រធានរដ្ឋដូចខាងក្រោម៖

ច្បាប់ការពារសិទ្ធិនិងផលប្រយោជន៍ស្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានធ្វើវិសោធនកម្មនិងអនុម័តនៅក្នុងកិច្ចប្រជុំលើកទី៣៧នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នឹងចូលជាធរមានចាប់ពីថ្ងៃទី ខែមករា ឆ្នាំ ២០២៣តទៅ

ច្បាប់ការពារទន្លេលឿងនៃសាធារណរដ្ឋប្រជាមានិតចិនត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ នៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ នឹងចូលជាធរមានពី ថ្ងៃទី ខែមេសា ឆ្នាំ ២០២៣តទៅ

ច្បាប់ស្តីពីការចិញ្ចឹមសត្វនៃសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានធ្វើវិសោធនកម្មនិងអនុម័តនៅក្នុងកិច្ចប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ នឹងចូលជាធរមាននៅថ្ងៃទី ខែមីនា ឆ្នាំ២០២៣តទៅ

យោងតាមសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំលើកទី ៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២ លោក Chen Wenqing ត្រូវបានដកចេញពីមុខតំណែងជារដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិចិន ជំនួសដោយ លោក Chen Yixin

អ្នកបកប្រែ:马小青
ប្លុកពិសេស