ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

និស្ស័យជាមួយប្រទេសចិនរបស់ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ
2022-10-31 09:20:39cri
Share with:

 ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ប្រជាជនចិនបានជូនដំណើរមិត្តចាស់មួយរូប គឺព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលបានសោយទិវង្គតនារដ្ឋធានីប៉េកាំងប្រទេសចិន។ នៅក្នុងចំណាប់អារម្មណ៍របស់ប្រជាជនចិនប៉ុន្មានជំនាន់ សម្ដេចព្រះនរោត្ដម សីហនុ តែងតែបង្ហាញស្នាមញញឹមនៅលើព្រះភក្ត្រព្រះអង្គ ជជែកជាមួយថ្នាក់ដឹកនាំចិនប្រកបដោយភាពស្មោះត្រង់ និងថ្លៃថ្នូរ ដែលនេះបានក្លាយទៅជាក្ដីនឹករឭកមួយដ៏ស្រស់បំព្រង ដែលពួកយើងមិនអាចបំភ្លេចបាន។ សម្ដេចព្រះនរោត្ដម សីហនុ ធ្លាប់បានមានព្រះបន្ទូលថា៖ "ប្រទេសចិន គឺជាស្រុកកំណើតទីពីររបស់ខ្ញុំ"។ ព្រះអង្គប្រសូតនារាជធានីភ្នំពេញប្រទេសកម្ពុជា ប៉ុន្តែនៅចុងក្រោយ ព្រះអង្គបានចំណាយពេលចុងក្រោយនៃជីវិតរបស់ព្រះអង្គនៅរដ្ឋធានីប៉េកាំងប្រទេសចិន ដោយបន្សល់ទុកនូវនិស្ស័យមិនអាចកាត់ផ្ដាច់បានជាមួយប្រទេសចិន រយៈពេលជាងកន្លះសតវត្ស។

អ្នកបកប្រែ:魏伟
ប្លុកពិសេស