ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងអំពីដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំបរទេសនៅប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ថា៖ នេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរនិងបក្សទាំងពីរនៃប្រទេសចិននិងវៀតណាម
2022-10-31 20:31:16cri
Share with:

ថ្ងៃទី ៣១ ខែតុលា លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមនៅវិមានសភាប្រជាជននៅក្រុងប៉េកាំង។

ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានបញ្ជាក់ថា «លោកអគ្គលេខាធិការគឺជាមេដឹកនាំបរទេសរូបដំបូងដែលខ្ញុំបានជួបសន្ទនាបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយដំណើរទស្សនកិច្ចលើកនេះក៏ជាដំណើរទស្សនកិច្ចនៅក្រៅប្រទេសជាលើកដំបូងរបស់លោកបន្ទាប់ពីសមាជបក្សកុម្មុយនីស្តវៀតណាមលើកទី ១៣ផងដែរ ។នេះបានឆ្លុះបញ្ចាំងយ៉ាងពេញលេញពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីយើងទាំងពីរចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសនិងបក្សទាំងពីរ។បច្ចុប្បន្ន បុព្វហេតុសង្គមនិយមរៀងៗខ្លួននៃប្រទេសចិននិងវៀតណាម និងការអភិវឌ្ឍទំនាក់ទំនងរវាងបក្សនិងប្រទេសទាំងពីរ កំពុងប្រឈមមុខនឹងកាលានុវត្តភាពថ្មី និងបញ្ហាប្រឈមថ្មី។ ខ្ញុំមានឆន្ទៈរួមជាមួយលោកអគ្គលេខាធិការធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីការកសាងសង្គមនិយមរបស់ប្រទេសចិននិងវៀតណាម និងការអភិវឌ្ឍទំនាក់ទំនងរវាងបក្សនិងប្រទេសទាំងពីរ។»

ជាការឆ្លើយតប លោក Nguyen Phu Trong បានថ្លែងថា«ខ្ញុំសូមតាងនាមបក្ស ប្រទេសជាតិនិងប្រជាជនវៀតណាមសម្តែងការអបអរសាទរយ៉ាងកក់ក្តៅជាថ្មីម្តងទៀតចំពោះការបើកធ្វើសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ដោយជោគជ័យ។  នេះបានបង្ហាញពីការរួមចំណែកដ៏ធំសម្បើមនិងតួនាទីដឹកនាំរបស់បក្ស ប្រទេសជាតិនិងប្រជាជនចិនក្នុងការសម្រេចបដិវត្តន៍ដ៏អស្ចារ្យក្រោមការដឹកនាំនៃគំនិតសង្គមនិយមដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ហើយក៏ជាការគាំទ្រយ៉ាងខ្លាំងក្នុងការពង្រីកកិត្យានុភាពរបស់លោកXi Jinpingលើផ្ទៃអន្តរជាតិផងដែរ។»

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស