ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកផ្សាយដំណឹងថា អ្នកផ្តល់បទសម្ភាសន៍ប្រមាណ ៨០% សម្គាល់ថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុង “ភាពមិនអាចគ្រប់គ្រងបាន”
2022-10-31 13:59:25cri
Share with:

កាលពីថ្ងៃទី ៣០ ខែតុលា តាមម៉ោងក្នុងតំបន់  កាសែត The Hill របស់សហរដ្ឋអាមេរិកបានផ្សាយដំណឹងថា ការស្ទង់មតិថ្មីរបស់ក្រុមហ៊ុនផ្សព្វផ្សាយ CBS អាមេរិកបានបង្ហាញថា ក្នុងចំណោមជនជាតិអាមេរិកដែលបានចូលរួមផ្តល់បទសម្ភាន៍មានប្រមាណជិត ៨០% បាននិយាយថា ស្ថានភាពបច្ចុប្បន្ននៅក្នុងសហរដ្ឋអាមេរិក "ស្ទើរបាត់ភាពគ្រប់គ្រង " ។

តាមលទ្ធផលនៃការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃទី ៣០ ខែតុលាបានឱ្យដឹងថា  អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៩ % បានសម្គាល់ថា ស្ថានភាពនៅក្នុងសហរដ្ឋអាមេរិកគឺ "មិនអាចគ្រប់គ្រងបាន"  ឯអ្នកផ្តល់បទសម្ភាសន៍ចំនួន ២១% សម្គាល់ថា  ស្ថានភាពនេះគឺស្ថិតក្នុង “ ភាពអាចគ្រប់គ្រងបាន" ។ ម្យ៉ាងវិញទៀត ពេលនិយាយអំពីលោក Biden ប្រធានាធិបតីអាមេរិក អ្នកផ្តល់បទសម្ភាសន៍ចំនួន ៥៦% មិនពេញចិត្តចំពោះការងារដែលលោកបានធ្វើក្នុងនាមជាប្រធានាធិបតីនោះទេ ៕

អ្នកបកប្រែ:李庆莉
ប្លុកពិសេស