ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសបារាំងនិងអាល្លឺម៉ង់នឹងធ្វើការសងសឹកផ្នែកពាណិជ្ជកម្មដោយសារមិនពេញចិត្តចំពោះ «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា» របស់សហរដ្ឋអាមេរិក
2022-10-31 16:36:12cri
Share with:

តាមការចុះផ្សាយរបស់ប្រព័ន្ធសារព័ត៌មានសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះបានឱ្យដឹងថា លោក Macron ប្រធានាធិបតីបារាំងនិងលោក Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់បានលើកឡើងការព្រួយបារម្ភក្នុងខណៈពេលធ្វើកិច្ចជំនួបពិភាក្សាការងារនៅក្រុងប៉ារីសកាលពីថ្ងៃទី២៦ខែតុលាតាមម៉ោងក្នុងតំបន់ ចំពោះ «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា»ដែលសហរដ្ឋអាមេរិកបានដាក់ចេញនៅខែសីហាឆ្នាំនេះ អ្នកដឹកនាំប្រទេសបារាំងនិងអាល្លឺម៉ង់បានទទួលស្គាល់ថាសេចក្តីព្រាងច្បាប់នេះបានអនុវត្ត “គោលនយោបាយគាំពារនិយមនិងពាណិជ្ជកម្ម”បន្ទាប់មកនឹងមានលទ្ធភាពពិចារណាធ្វើការសងសឹកផ្នែកពាណិជ្ជកម្មចំពោះសហរដ្ឋអាមេរិក។

ភាគីទាំងពីរបារាំងនិងអាល្លឺម៉ង់បានឯកភាពគ្នាថា  «សេចក្តីព្រាងច្បាប់ស្តីពីការកាត់បន្ថយអតិផរណា» របស់សហរដ្ឋអាមេរិកប៉ុនប៉ង់លើកទឹកចិត្តសហគ្រាសឱ្យបង្វែរ ផលិតកម្មចូលសហរដ្ឋអាមេរិកវិញតាមរយៈផែនការកាត់បន្ថយពន្ធនិងឧបត្ថម្ភធនខាងថាមពល  បើសិនសហរដ្ឋអាមេរិកបន្តជំរុញការអនុវត្តសេចក្តីព្រាងច្បាប់មួយនេះ នោះសហភាពអឺរ៉ុបនឹងមិនអាចឱបដែលឈរមើលទេនអើពើលទេ ថ្ងៃអនាគតនឹងពិចារណាផ្តល់ឧបត្ថម្ភកធនខាងចំពោះសហគ្រាសអឺរ៉ុបតាមរយៈការដាក់ចេញផែនការស្រដៀងគ្នា៕

អ្នកបកប្រែ:李展精
ប្លុកពិសេស