ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុងTongliao ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង ៖ ទីផ្សារជួញដូរសត្វគោមានភាពមមាញឹក
2022-10-31 14:12:53cri
Share with:

    កាលពីថ្ងៃទី ៣០ ខែតុលា ឈ្មួញជាច្រើនបានទៅសាកសួរតម្លៃសត្វគោនៅទីផ្សារសត្វគោ Yihuta ក្នុងទីក្រុង Tongliao ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងរបស់ប្រទេសចិន ។ តាមដំណឹងឱ្យដឹងថា បរិមាណជួញដូរសត្វគោប្រចាំឆ្នាំនៃទីផ្សារសត្វគោ Yihuta មានចំនួនលើសពី ៥ សែនក្បាល បរិមាណជួញដូរប្រចាំថ្ងៃគិតជាមធ្យមជាង ៥ ពាន់ក្បាល ដែលមានទំហំទឹកប្រាក់ប្រចាំឆ្នាំលើសពី ៥ ពាន់លានយាន់ប្រាក់ចិន ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមបុរេលក្ខខណ្ឌនៃការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតឱ្យបានល្អ មុខរបរចិញ្ចឹមសត្វគោក្នុងក្រុងTongliao ទទួលបានការអភិវឌ្ឍជាលំដាប់ ហើយមុខរបរចិញ្ចឹមសត្វគោបានក្លាយជាមធ្យោបាយសំខាន់មួយសម្រាប់កសិករនិងអ្នកគង្វាលក្នុងតំបន់ បង្កើនប្រាក់ចំណូលនិងមានជីវភាពធូរធារ ។



អ្នកបកប្រែ:李庆莉
ប្លុកពិសេស