ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឯកអគ្គរដ្ឋទូតហ្ស៊កហ្ស៊ីប្រចាំនៅប្រទេសចិន៖ ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការសកល
2022-10-30 11:51:41cri
Share with:

     ពេលថ្មីៗនេះ លោក Archil Kalandia ឯកអគ្គរដ្ឋទូតហ្ស៊កហ្ស៊ីប្រចាំនៅប្រទេសចិនបានលើកឡើងថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការសកល។ នៅទីចាប់ផ្តើមថ្មីជឿជាក់ថាប្រទេសចិននឹងអាចទទួលបានសមិទ្ធផលអភិវឌ្ឍន៍កាន់តែត្រចះត្រចង់ជាក់ជាពុំខាន ដើម្បីរួមចំណែកកាន់តែច្រើនសម្រាប់ការអភិវឌ្ឍដោយសន្តិភាពរបស់ពិភពលោក។

      លោកArchil Kalandia បានបន្តថា ប្រទេសចិនបានយកជម្នះលើយុទ្ធនាការពុះពាឧបសគ្គក្នុងការលុបបំបាត់ភាពក្រីក្រដែលមានទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ និងបានសម្រេចមុនពេលកំណត់ ១០ ឆ្នាំនូវគោលដៅកាត់បន្ថយភាពក្រីក្រនៃរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ នៃអង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់សម្រាប់បុព្វហេតុកាត់បន្ថយភាពក្រីក្ររបស់មនុស្សជាតិ។

      ពេលនិយាយដល់ឥទ្ធិពលសកលនៃសមាជបក្សកុម្មុយនីស្តចិន លោកArchil Kalandia ថ្លែងថា បក្សកុម្មុយនីស្តចិនជាបក្សកាន់អំណាចធំបំផុតនិងរយៈពេលយូរអង្វែងក្នុងលោក ប្រទេសចិនជាអង្គភាពសេដ្ឋកិច្ចធំទីពីរក្នុងលោកនិងជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់សេដ្ឋកិច្ចសកល ហេតុនេះ សមាជបក្សកុម្មុយនីស្តចិនប្រកបដោយសារសំខាន់ចំពោះប្រទេសជាច្រើនលើពិភពលោក៕


អ្នកបកប្រែ:王昭君
ប្លុកពិសេស