ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្សព្វផ្សាយស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក្រោមប្រធានបទ“ដំណើរថ្មី វាសនារួម”នៅប្រទេសអាស៊ីជាច្រើន
2022-10-30 12:25:00cri
Share with:

ថ្មីៗកន្លងទៅនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរៀបចំធ្វើសកម្មភាពផ្សព្វផ្សាយស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ក្រោមប្រធានបទដំណើរថ្មី រួមវាសនានៅប្រទេសអាស៊ីជាច្រើន ដូចជាតួកគី ឡាវ ហ្វីលីពីន នេប៉ាល់ជាដើម ។ ឥស្សរជនដែលចូលរួមសកម្មភាពបានធ្វើការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅលើប្រធានបទដូចជា "ការធ្វើទំនើបកម្មតាមបែបផែនចិន" "ខ្សែក្រវាត់និងផ្លូវ" "ដំណើរថ្មីរបស់ចិននិងអនាគតនៃពិភពលោក"ជាដើម ។

លោក Hakan Okcal មន្ត្រីការទូតទួរគីបានថ្លែងថា ៖ ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការគាំពារសន្តិភាពនិងស្ថិរភាពពិភពលោក ។ 

លោក SuKanh Bounyong អនុលេខាធិការបក្សប្រចាំនៅខេត្តLuangphabang បានថ្លែងថា យល់ស្របកម្រិតខ្ពស់ចំពោះបេសកកម្មរបស់បក្សកុម្មុយនីស្តចិន ។

លោក Herman Laurel ស្ថាបនិកនៃឃ្លាំងគំនិតការសិក្សាស្រាវជ្រាវយុទ្ធសាស្ត្រហ្វីលីពីនប្រទេស BRICS បានថ្លែងថា ៖ ការអភិវឌ្ឍរបស់ចិននឹងនាំមកនូវភាពប្រាកដប្រជានិងស្ថិរភាពដល់ពិភពលោកទាំងមូល ។

ប្រព័ន្ធសារព័ត៌មានសំខាន់ៗចំនួនជាង ១០០ មកពីបណ្តាប្រទេសអាស៊ី រួមទាំងទស្សនវដ្តីជាតិទួរគីRepubblica ទូរទស្សន៍ជាតិឡាវ និងក្រុមហ៊ុនផ្សព្វផ្សាយជាច្រើន ដូចជាABS-CBN នៃប្រទេសហ្វីលីពីន និង GMA Media Group បានចាក់ផ្សាយផ្ទាល់និងរាយការណ៍អំពីសកម្មភាព"ដំណើរថ្មី រួមវាសនា "លើកនេះ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស