ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ឥស្សរជននយោបាយនិងគណបក្សសំខាន់ៗនៃបណ្តាប្រទេសលើពិភពលោកបន្តផ្ញើសារ អបអរសាទរចំពោះលោកXi Jinpingដែលបានជាប់ឆ្នោតជាអគ្គលេខាធិការ​មជ្ឈិមបក្ស កុម្មុយនីស្តចិនជាថ្មី
2022-10-30 14:20:07cri
Share with:

      ពេលកន្លងមក ស្សរជននយោបាយនិងគណបក្សសំខាន់ៗនៃបណ្តាប្រទេស

លើពិភពលោកបានបន្តផ្ញើសារទូរលេខឬសារលិខិតអបអរសាទរយ៉ាងកក់ក្តៅចំពោះលោ Xi Jinping ដែលបានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មធិការមជ្ឈិមរបស់សមាជបក្សកុម្មុយនីស្តចិនលើកទី ២០។

លោក Erdogan ប្រធានាធិបតីតួកគីបានថ្លែងថា ខ្ញុំមានក្តីសោមនស្សរីករាយដែលទទួលបានដំណឹងថាលោកបានជាប់ឆ្នោតជាអគ្គលេខាធិការនៃគណៈកម្មធិការ

មជ្ឈិមរបស់សមាជបក្សកុម្មុយនីស្តចិន   ខ្ញុំរីករាយចិត្តរួមជាមួយលោកដើម្បីពង្រឹងទំនាក់ទំនងតួកគីនិងចិនឲ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត និងផ្តល់ផល

ប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។

      លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីបានថ្លែងថា ជឿជាក់ថាក្រោម

ការដឹកនាំដ៏វៃឆ្លាតរបស់លោក ប្រទេសចិនពិតជានឹងសម្រេចបាននូវស្ថិរភាពនិង

វិបុភាពជានិរន្តរ៍។ ខ្ញុំរីករាយរួមជាមួយលោកដើម្បីបង្កើនថែមមួយកម្រិតទៀតនូវ

ទំនាក់ទំនងសិង្ហបុរីនិងចិន។

      លោក Rashid ប្រធានាធិបតីអ៊ីរ៉ាក់ថ្លែងថា សង្ឃឹមថាប្រទេសអ៊ីរ៉ាក់និងចិន

នឹងរួមចំណែកថ្មីក្នុងការសម្រេចបាននូវវឌ្ឍនភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរ បង្កើផលប្រយោជន៍ជូនប្រជាជនប្រទេសទាំងពីរ។

      លោកស្រី Fukushima Mizuho ប្រធានបក្សសង្គមប្រជាធិបតេយ្យជប៉ុនបានថ្លែងថា ជឿជាក់ថាបក្សកុម្មុយនីស្តចិននឹងដឹកនាំប្រជាជនចិនឆ្ពោះទៅមុខក្នុងដំណើរ

ថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបកម្មគ្រប់ជ្រុងជ្រោយ រួមចំណែកកាន់

តែច្រើនក្នុងការជំរុញឲ្យពិភពលោកមានសន្តិភាពនិងស្ថិរភាព៕

អ្នកបកប្រែ:张艳萍
ប្លុកពិសេស