រសៀលថ្ងៃទី ២៨ ខែតុលាតាមម៉ោងក្នុងតំបន់ នៅក្នុងពិធីបញ្ចុះសពជនរងគ្រោះម្នាក់ដែលស្លាប់ក្នុងការបាញ់ប្រហារនៅក្រុង Pittsburgh រដ្ឋ Pennsylvania សហរដ្ឋអាមេរិកបានកើតមានករណីបាញ់ប្រហារជាថ្មីម្តងទៀត ដែលបានបណ្តាលឱ្យមនុស្សចំនួន ៦ នាក់រងរបួស។
អាជ្ញាធរប៉ូលិសក្នុងតំបន់បានបង្ហាញថា ករណីបាញ់ប្រហារលើកនេះគឺមានលក្ខណៈសំដៅមុខព្រួញ ផ្នែកប៉ូលិសបានចាប់ខ្លួនជនជាប់សង្ស័យពីរនាក់។ ក្នុងចំណោមជនរងគ្រោះចំនួន ៦ នាក់ មានពីរនាក់របួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅព្យាបាលបន្ទាន់ក្នុងមន្ទីរពេទ្យ ពេលនេះទាំងពីរនាក់នេះមានសភាពនឹងនរហើយ។ សូមបញ្ជាក់ថា នៅថ្ងៃទី ១៥ ខែតុលានេះ ក្រុង Pittsburgh ធ្លាប់កើតមានករណីបាញ់ប្រហារ ដែលបណ្តាលឱ្យមនុស្សចំនួន៣ នាក់ស្លាប់បាត់បង់ជីវិត និងម្នាក់រងរបួស ករណីបាញ់ប្រហារលើកនេះគឺកើតឡើងក្នុងពិធីបញ្ចុះសពជនរងគ្រោះម្នាក់ដែលបានស្លាប់ក្នុងករណីបាញ់ប្រហារលើកនោះ៕