ថ្ងៃទី២៨ ខែតុលា តាមទិន្នន័យគិតជាជំហានដំបូងដែលរដ្ឋបាលស្ថិតិជាតិអ៊ីតាលីប្រកាសបានឱ្យដឹងថា រងឥទ្ធិពលពីកក្តារដូចជាកំណើនឡើនៃតម្លៃថាមពលជាដើម អត្រាអតិផរណារបស់អ៊ីតាលីនៅខែតុលាបានឡើងដល់១១.៩% គឺខ្ពស់បំផុតចាប់ពីខែមីនា ឆ្នាំ១៩៨៤មក។
ទិន្នន័យបានបង្ហាញថា តម្លៃផលិតផលថាមពលរបស់អ៊ីតាលីនៅខែតុលាបានកើនឡើង៧៣,២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ តម្លៃគ្រឿងឧបភោតបរិភោគបានកើនឡើង១៣,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ខែដដែល បន្ទាប់ពីកាត់ចេញតម្លៃអាហារមិនទាន់កែច្នៃនិងតម្លៃថាមពល អត្រាអតិផរណាស្នូលរបស់អ៊ីតាលីគឺ៥.៣%។
នៅខែកញ្ញា អត្រាអតិផរណារបស់អ៊ីតាលីគឺ៨.៩% ក្នុងនោះតម្លៃផលិតផលថាមពលបានកើនឡើង៤៤,៥%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ តម្លៃអាហារបានកើនឡើង១១,៤%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ចាប់ពីឆ្នាំ២០២២មក ដោយរងឥទ្ធិពលពីកក្តារដូចជា ប្រតិកម្មនៃការដែលប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកដំឡើងការប្រាក់យ៉ាងគំហុក និងផលប៉ះពាលបង្កដោយការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីជាដើម អត្រាអតិផរណាក្នុងអង្គភាពសេដ្ឋកិច្ចសំខាន់នៅតំបន់ប្រាក់អឺរ៉ូបន្តកើនឡើង៕