ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ហេតុការណ៍ជាន់គ្នានៅក្រុងសេអ៊ូលកូរ៉េខាងត្បូងបានបណ្តាលឱ្យមនុស្ស ១៥១ នាក់ស្លាប់បាត់បង់ជីវិត
2022-10-30 12:41:54cri
Share with:

       យប់ថ្ងៃទី២៩ ខែតុលា សង្កាត់ Itaewon នៃខ័ណ្ឌ Yongsan  ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូងបានកើតមានឧបទ្ទេវហេតុរត់ជាន់គ្នាដ៏ធ្ងន់ធ្ងរ គិតត្រឹមវេលាម៉ោង ៦ ព្រឹកថ្ងៃទី៣០ខែតុលាតាមម៉ោងក្នុងតំបន់  ឧបទ្ទេវហេតុនេះបានបណ្តាលឱ្យមនុស្ស១៤៩នាក់ស្លាប់បាត់បង់ជីវិត និង ៨២ នាក់រងរបួស។

      ថ្ងៃទី៣០ខែតុលា ស្ថានទូតចិនប្រចាំនៅកូរ៉េខាងត្បូងបានកំណត់ថា ជនជាតិចិន៣នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការនេះ។ បន្ទាប់ពីការកើតមានហេតុការណ៍ជាន់គ្នានៅសង្កាត់ Itaewon   ស្ថានទូតចិនប្រចាំកូរ៉េខាងត្បូងបានអនុវត្តយន្តការឆ្លើយតបជាបន្ទាន់ភ្លាមៗទាក់ទងជាមួយអន្តរក្រសួងនៃភាគីកូរ៉េខាងត្បូង ដើម្បីស្វែងយល់មូលហេតុបង្កហេតុនិងព័ត៌មានលម្អិតរបស់អ្នករងរបួសនិងអ្នកបាត់បង់ជីវិត ព្រមគ្នាក៏បានតាមដានបណ្តាញទំនាក់ទំនងសង្គមអ៊ីនធើណេតថាតើមានព័ត៌មានសុំការជួយរបស់ប្រជាជនចិនឬអត់។ ស្ថានទូតចិនបានឱ្យប៉ូលីសកូរ៉េខាងត្បូងចាត់ចែងការងារបន្តឱ្យសមរម្យ ហើយទាក់ទងជាមួយសាច់ញាត្តិរបស់ជនរងគ្រោះ  ដើម្បីជួយសម្របសម្រួល។

     តាមព័ត៌មានផ្សាយអោយដឹងថា   នៅយប់ថ្ងៃទី ២៩ មនុស្សចំនួនលើសពី១សែននាក់បានជួបលៀងអបអរបុណ្យ Halloween នៅសង្កាត់ Itaewon ។ ហេតុការណ៍ជាន់គ្នាកើតនៅផ្លូវចង្អៀតមួយក្បែរសណ្ឋាគារមួយ  អ្នកលេងណែនគ្នា ខាងមុខមានមនុស្សដួលខ្លួន តែហ្វូងមនុស្សខាងក្រោយមិនបានដឹងបន្តដើរទៅមុខរហូតបានបណ្តាលឱ្យជាន់គ្នាយ៉ាងធ្ងន់ធ្ងរ ៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស