ថ្ងៃទី២៩ ខែតុលា រុស្ស៊ីថ្កោលទោសអ៊ុយក្រែនថាបានវាយប្រហារនាវារុស្ស៊ីដែលកំពុងយាមការពារសុវត្ថិភាពនៃច្រករបៀងស្បៀងអាហារលើសមុទ្រ ហើយប្រកាសថាផ្អាកអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនកសិផលតាមកំពង់ផែសមុទ្រខ្មៅជាបណ្តោះអាសន្ន។ ភាគីអ៊ុយក្រែនបានឆ្លើយតបថា រុស្ស៊ីប៉ុនប៉ងប្រើលេសដើម្បីបិទបាំងច្រករបៀងស្បៀងអាហារនៃសមុទ្រខ្មៅ។ អង្គការសហប្រជាជាតិបានថ្លែងថាកំពុងទាក់ទងជាមួយភាគីរុស្ស៊ី។។
ក្រសួងការពារជាតិរុស្ស៊ីបានផ្សាយសេចក្តីប្រកាសនៅថ្ងៃទី២៩ខែតុលាថា នៅថ្ងៃដដែល អ៊ុយក្រែនបានប្រើដ្រូន “ធ្វើការវាយប្រហារភេរវកម្ម” ចំពោះនាវាជើងទឹករុស្ស៊ីនិងនាវាស៊ីវិលរុស្ស៊ីដែលចតនៅកំពង់ផែសមុទ្រខ្មៅ។ បន្ទាប់មក ក្រសួងការបរទេសរុស្ស៊ីបានចេញផ្សាយសេចក្តីប្រកាសថា ថ្ងៃដដែលតទៅ រុស្ស៊ីផ្អាកអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូនកសិផលតាមកំពង់ផែសមុទ្រខ្មៅដោយគ្មានពេលកំណត់៕